德崇国际机场警察局举办Tea Talk交流会 强化内部管理与

德崇国际机场警察局举办Tea Talk交流会 强化内部管理与
德崇国际机场警察局举办Tea Talk交流会 强化内部管理与
德崇国际机场警察局举办Tea Talk交流会 强化内部管理与
德崇国际机场警察局举办Tea Talk交流会 强化内部管理与
德崇国际机场警察局举办Tea Talk交流会 强化内部管理与
德崇国际机场警察局举办Tea Talk交流会 强化内部管理与
德崇国际机场警察局举办Tea Talk交流会 强化内部管理与
德崇国际机场警察局举办Tea Talk交流会 强化内部管理与
德崇国际机场警察局举办Tea Talk交流会 强化内部管理与
德崇国际机场警察局举办Tea Talk交流会 强化内部管理与
1/10
分类政府动态
事件时间2026-06-16 08:00
地点德崇国际机场
来源德崇国际机场海关
发布时间2026/06/16 14:27

详情描述

2026年6月16日上午8时,德崇国际机场警察局举办“Tea Talk”内部交流会。此次会议由德崇国际机场警察局局长苏提亚(Sok Thea)主持,机场警察局副局长、各部门负责人及全体警员出席。 会议旨在通过交流平台加强内部团结,增进领导层与下属之间的沟通与理解。与会人员就日常执勤中遇到的挑战展开讨论,分享工作经验并共同寻求解决方案。 苏提亚局长在会上对全体警员此前的努力表示认可,并对后续工作提出明确要求。他强调,警员在执行任务时需保持良好的职业素养,严格遵守警队纪律,并做好轮班管理工作。同时,他要求全体人员在接待国内外旅客时展现专业态度,并持续强化机场安保工作,确保各项安保与服务任务高效落实。 此次交流会旨在通过建立沟通渠道,确保警务工作顺利开展。会议最后,全体警员表达了履行职责的决心,承诺将继续贯彻内政部及移民总局的工作部署。
📋 简要摘要 ▸
德崇国际机场警察局局长苏提亚于6月16日主持“Tea Talk”内部交流会。会议旨在加强警员内部团结、交流工作经验、解决执勤挑战,并重点强调了提升机场安保水平、规范执法纪律及优化对国内外旅客的服务质量。
📋 完整原文 ▸
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញសំណេះសំណាល «Tea Talk» នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីនាយរងប៉ុស្តិ៍ នាយផ្នែក នាយរងផ្នែក ព្រមទាំងមន្ត្រីនគរបាលចំណុះឱ្យប៉ុស្តិ៍ផងដែរ។ គោលបំណងសំខាន់ៗនៃកម្មវិធី «Tea Talk»៖ -ពង្រឹងសាមគ្គីភាពផ្ទៃក្នុង៖ បង្កើនភាពស្និទ្ធស្នាល និងការយោគយល់គ្នារវាងថ្នាក់ដឹកនាំប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់។ -ផ្លាស់ប្តូរបទពិសោធន៍ និងមតិយោបល់៖ បង្កើតឱកាសឱ្យមន្ត្រីគ្រប់ផ្នែកអាចបញ្ចេញមតិ ពិភាក្សាពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នាក្នុងការបំពេញភារកិច្ច។ -ជំរុញប្រសិទ្ធភាពការងារ៖ ទទួលយកការណែនាំ និងទិសដៅការងារថ្មីៗពីសំណាក់លោកនាយប៉ុស្តិ៍ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងឱកាសនោះ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់នាពេលកន្លងមក។ លោកក៏បានណែនាំបន្ថែមដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវមានឥរិយាបថសមរម្យ ពង្រឹងវិន័យកងកម្លាំង គ្រប់គ្រងកម្លាំង សាមគ្គីភាពផ្ទៃក្នុង និងផ្លាស់ប្តូរវេនការងារឲ្យបានល្អ ការស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ឬការយកចិត្តទុកដាក់លើសន្តិសុខជាដើម។ «កម្មវិធី Tea Talk នេះ គឺជាស្ពានចម្លងមួយយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យការងាររបស់យើងប្រព្រឹត្តទៅដោយរលូន និងមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ»។ កម្មវិធីបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត ដោយមន្ត្រីគ្រប់រូបបានប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តតួនាទី និងភារកិច្ចជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃ ព្រមទាំងជាផ្នែកមួយក្នុងការជួយជាតិមាតុភូមិឱ្យកាន់តែល្អប្រសើរឡើង៕ ✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ☎️ទំនាក់ទំនង 0188200300 👉Telegram Chanel : https://t.me/kticheckpoint 🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc