公务员部为赴欧留学奖学金生举行行前指导会

分类教育
事件时间2026-08-25
地点金边
来源公共职能信息
发布时间2026/08/26 11:41
详情描述
2026年8月25日下午,柬埔寨公务员部在公共行政改革委员会举行2026年赴欧留学奖学金生行前指导会。公务员部国务秘书索桑瓦(Sok Sangvar)代表副总理兼公务员大臣洪玛尼出席会议,为即将赴欧洲留学的奖学金生提供指导并进行交流。
此次共有4名奖学金生获得赴欧留学机会,他们将分别前往法国、西班牙、德国、意大利、比利时、葡萄牙、英国、克罗地亚及立陶宛等国深造。
会上,学生代表向公务员部代表团汇报了学习准备情况。索桑瓦转达了副总理洪玛尼对学生的祝贺与关怀,强调学生是国家的重要资源。代表团成员分享了海外学习经验,鼓励学生在留学期间积极宣传柬埔寨,向国际社会展示国家潜力,履行好代表国家和人民的职责。
索桑瓦在会上介绍了公共行政改革的进展,阐述了公务员部在落实政府改革措施及推动机构改革方面的核心工作。会议最后,索桑瓦祝愿学生在海外学习顺利,平安归来,为个人、家庭及国家争取荣誉。
📋 简要摘要 ▸
公务员部代表为2026年赴欧洲留学的奖学金生举行行前指导会,鼓励学生努力学习,为国家建设贡献力量。
📋 完整原文 ▸
ការខិតខំប្រឹងប្រែងកសាងសមត្ថភាពចំណេះដឹងរបស់និស្សិតជ័យលាភីអាហារូបករណ៍ឱ្យកាន់តែខ្លាំងពូកែ នឹងនាំមកនូវមោទនភាពសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ
នារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាល ផ្តល់ជាអនុសាសន៍ណែនាំ និងតម្រង់ទិសដល់និស្សិតជ័យលាភីអាហារូបករណ៍ សម្រាប់ឆ្នាំ២០២៦ មុនពេលពួកគាត់ចេញដំណើរទៅបន្តការសិក្សានៅសហភាពអុឺរ៉ុប។
ក្នុងជំនួបនេះ ក្រុមនិស្សិតបានរាយការណ៍ និងធ្វើចំណាប់អារម្មណ៍ជូនប្រតិភូក្រសួងមុខងារសាធារណៈ។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងប្រតិភូនៃក្រសួងមុខងារសាធារណៈ ក៏បានចែករំលែកនូវបទពិសោធល្អៗ នៃការសិក្សានៅក្រៅប្រទេស ជាពិសេសជំរុញឱ្យនិស្សិតគ្រប់រូបផ្សព្វផ្សាយពីកម្ពុជា ប្រកបដោយមោទនភាព និងធ្វើឱ្យអន្តរជាតិស្គាល់ពីសក្តានុពលកម្ពុជា ក្នុងភាពជាអ្នកតំណាងប្រទេសជាតិ និងប្រជាជនខ្មែរ។ ទន្ទឹមនេះ ឯកឧត្តម សុខ សង្វារ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពាក្យពេចន៍អបអរសាទរ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជូនដល់និស្សិតទាំងអស់ ដែលទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេស ដោយបានបញ្ជាក់ពីការយកចិត្តទុកដាក់ពីសុខទុក្ខនិស្សិតគ្រប់រូប ដោយតែងចាត់ទុកនិស្សិតគ្រប់រូប ជាធនធានដ៏មានសារៈសំខាន់របស់ប្រទេសជាតិ។
ក្នុងនាមជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមបានបង្ហាញពីតម្លៃនៃសុខសន្តិភាព និងបានបង្ហាញពីការវិវឌ្ឍនៃវិស័យមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារស្នូលរបស់ក្រសួង គឺការប្រែក្លាយចក្ខុវិស័យសម្តេចធិបតីឱ្យក្លាយជាការពិតនិងការដឹកនាំកំណែទម្រង់ស្ថាប័នឱ្យបានជោគជ័យ ក៏ដូចជាការកសាងប្រព័ន្ធការងារច្បាស់លាស់ ជាពិសេសការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យវែងឆ្ងាយដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរនិស្សិតគ្រប់រូប ទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញជាមួយកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
សូមជម្រាបថា ជំនួបនាពេលនេះមានក្រុមនិស្សិតសរុបចំនួន ៤រូប ដែលគ្រោងចេញដំណើរទៅសិក្សានៅបណ្តាប្រទេសនៃសហភាពអុឺរ៉ុប (ទៅសាធារណរដ្ឋបារាំង និងប្រទេសអេស្ប៉ាញ ១រូប ប្រទេសអាល្លឺម៉ង់ និងប្រទេសអុីតាលី ១រូប ប្រទេសបែលហ្សុិក ប្រទេសព័រទុយកាល់ និងចក្រភពអង់គ្លេស ១រូប និងទៅប្រទេសក្រូអាត និងប្រទេសលីទុយអានី ១រូប)៕