柬埔寨政府召开2026年上半年经济社会文化环境分析会








分类政府动态
事件时间2026-08-13
地点金边
来源柬埔寨卫生部
发布时间2026/08/18 09:16
详情描述
2026年8月13日,柬埔寨政府在金边内阁办公厅召开2026年上半年经济、社会、文化及环境分析会议。会议由国务部长兼经济、社会、文化及环境理事会主席切基里提主持。
出席会议的人员包括卫生部国务秘书通索贤、经济、社会、文化及环境理事会非永久成员医生蓬森松,以及理事会成员、技术顾问、秘书处官员和相关部委代表。
此次会议旨在评估柬埔寨上半年在经济、社会、文化及环境领域的发展状况,通过汇总各部委及机构提供的数据,编制详细报告并向政府提出政策建议。
会议重点讨论了八个核心议题,涵盖宏观经济与物价水平、国家预算执行情况、货币与金融状况、生产与重点经济部门表现、商业与就业及投资环境、贸易基础设施与物流运输、旅游文化与环境,以及贸易平衡状况。
📋 简要摘要 ▸
柬埔寨政府在金边召开2026年上半年经济、社会、文化及环境分析会议,由相关部委高层出席,旨在评估国家发展现状并优化政策执行。
📋 完整原文 ▸
កិច្ចប្រជុំស្តីពី ការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថានប្រចាំឆមាសទី១ ឆ្នាំ២០២៦។
——
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ភុំ សំសុង ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន (ក.ស.វ.) បានចូលរួមកិច្ចប្រជុំស្តីពី ការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្ដម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) និងមានការចូលរួមពីសមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក មន្ត្រីបច្ចេកទេស របស់អគ្គលេខាធិការដ្ឋាន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សាលើទិន្នន័យ ដែលទទួលបានពីក្រសួង ស្ថាប័ននានា ដើម្បីវិភាគទៅលើស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថានក្នុងប្រទសកម្ពុជា និងរៀបចំរបាយការណ៍លម្អិត រួមទាំងលើកមតិយោបល់ជូនទៅរាជរដ្ឋាភិបាល។
កិច្ចប្រជុំបានពិនិត្យពិភាក្សាទៅលើចំណុចសំខាន់ៗចំនួន៨ រួមមាន៖ (១)ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពថ្លៃទំនិញ (២)ស្ថានភាពថវិកាជាតិ (៣)ស្ថានភាពរូបិយវត្ថុ និងហិរញ្ញវត្ថុ (៤)ស្ថានភាព ផលិតកម្ម និងវិស័យសេដ្ឋកិច្ចសំខាន់ៗ (៥)ស្ថានភាពអាជីវកម្ម ការងារ និងវិនិយោគ (៦)ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដឹកជញ្ជូន និងឡូជីស្ទិក (៧)ទេសចរណ៍ វប្បធម៌និងបរិស្ថាន និង(៨)ស្ថានភាពជញ្ជីងពាណិជ្ជកម្ម។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)