柬埔寨在联合国人权理事会 呼吁关注武装冲突平民受害


分类政治
事件时间2026-09-16
地点日内瓦
来源CN123
发布时间2026/09/17 11:14
详情描述
2026年9月16日,在日内瓦召开的联合国人权理事会第63次会议上,柬埔寨常驻联合国代表凯索万大使发表讲话,重点阐述了武装冲突对平民,特别是妇女和儿童造成的严重影响。
凯索万大使在会上指出,武装冲突导致超过2万名柬埔寨民众被迫流离失所,至今仍处于避难状态。此外,受柬泰边境冲突影响,柬埔寨部分领土遭受了新型集束炸弹的威胁。他呼吁国际社会严格遵守国际法、国际人道法及人权法,以保障平民免受战争侵害。
针对边境局势,凯索万大使驳斥了泰方的相关指控,并就敌对行动的起因、地雷问题、柏威夏寺文化遗产受损、联合国关于难民及民用基础设施遭破坏的报告,以及泰军在柬埔寨领土上的非法活动进行了说明。
最后,柬埔寨方面重申,呼吁各方全面遵守2025年12月27日签署的联合声明,以维护边境地区的和平与稳定。
📋 简要摘要 ▸
柬埔寨驻联合国代表在日内瓦人权理事会会议上,呼吁国际社会关注武装冲突对妇女儿童及平民的严重影响,并重申对边境和平的诉求。
📋 完整原文 ▸
ឯកអគ្គរាជទូត ប្រាប់សម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ បន្តភៀសខ្លួននៅឡើយ
(ទីក្រុងហ្សឺណែវ) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ នៅក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មស្តីពី របាយការណ៍វិភាគរបស់ឧត្តមស្នងការស្តីពី សិទ្ធិមនុស្សរបស់ស្ត្រី និងកុមារនៅក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ។
នៅក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ ដែលបន្តភៀសខ្លួននៅឡើយ និងផ្ទៃដីកម្ពុជាដែលរងផលប៉ះពាល់ពីគ្រាប់បែកចង្កោមថ្មី ដែលជាលទ្ធផលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានអំពាវឱ្យមានការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្ស ដើម្បីការពារប្រជាជនស៊ីវិលពីឥទ្ធិពលនៃសង្គ្រាម។
ទន្ទឹមនេះ ឯកឧត្តមក៏បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់ប្រទេសថៃ និងបំភ្លឺពីបញ្ហាពាក់ព័ន្ធនឹងការចាប់ផ្តើមនៃអំពើអរិភាព បញ្ហាមីន ការខូចខាតបេតិកភណ្ឌវប្បធម៌ (ជាពិសេសប្រាសាទព្រះវិហារ) របាយការណ៍អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការភៀសសឹក និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាសកម្មភាពខុសច្បាប់របស់កងទ័ពថៃនៅលើទឹកដីកម្ពុជាដែលស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់កម្ពុជា ឱ្យមានការគោរពយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
#CambodiaWantsPeace
#JusticeForCambodia