茶胶省举行假冒香烟及相关物资销毁仪式,该批物资此前由执法部门










分类社会
事件时间2026-09-17
地点茶胶省
来源柬埔寨司法部
发布时间2026/09/17 12:55
详情描述
2026年9月17日上午,茶胶省举行假冒香烟及相关物资销毁仪式。仪式由柬埔寨副首相兼内政部部长苏速卡主持,司法部国务秘书兼打击非法毒品工作组组长恩占马卡代表司法部部长高乐出席。销毁地点位于茶胶省德兰卡县德兰通南乡特邦赛村。
此次销毁的物资总重约800吨,包括假冒香烟、包装材料及生产设备。这些物资源于柬埔寨国家警察总署与中国公安部的工作组合作,在茶胶省初级法院检察官的协调下,于2026年6月12日在茶胶省敦胶市洛卡高分区的一处工厂及仓库查获。
在当时的执法行动中,警方逮捕了一名44岁的中国籍男性管理人员。该嫌疑人同时是广州市公安局通缉的对象,已被移交中方处理。
查获的物资具体包括:
工厂区域(7栋建筑):91台香烟生产设备、6台电脑、1,127,213公斤无品牌相关材料,以及230,890公斤假冒品牌相关材料。
仓库区域:31种假冒品牌香烟共计1,816,964条(重370,773公斤),主要涉及ESSE、JET、MEVIUS、Manchester及中国品牌,另有122,527公斤假冒包装材料。
茶胶省警察局已将案件移交法院处理。据了解,该窝点原为合法香烟工厂,后转为生产假冒产品,其储存环境存在火灾隐患,并对环境及消费者健康造成影响。
📋 简要摘要 ▸
茶胶省举行假冒香烟及相关物资销毁仪式,该批物资此前由执法部门查获,旨在保护消费者健康及维护市场秩序。
📋 完整原文 ▸
ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមពិធីពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ច បានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ
===================
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការងារទាក់ទងនឹងវត្ថុតាងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ច បានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពិធីនេះប្រព្រឹត្តទៅនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធប្រមាណ៨០០តោន ដែលត្រូវដុតបំផ្លាញនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាដៃគូរវាងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ នៃក្រសួងសន្តិសុខសាធារណៈចិន ដោយការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន ជាមូលដ្ឋានក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយមានការចូលរួមសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធសមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបជាក់ស្តែងនៅទីតាំងរោងចក្រមួយកន្លែង និងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំង (ជននេះក៏ជា មុខ សញ្ញា នៃការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ការិយាល័ សន្តិសុខសាធារណៈទីក្រុងក្វាងចូវ ហើយត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ជូនសមត្ថកិច្ចចិន ដើម្បីចាត់ ការតាមនីតិវិធី) ព្រមទាំងបានចាប់យកនូវផលិតផលបារី សំបកកញ្ចប់ សម្ភារៈផលិត បរិក្ខារ ម៉ាស៊ីន រួមមាន៖
ទី១៖ ទីតាំងរោងចក្រ (មានអគារចំនួន៧)៖ ចាប់យក ម៉ាស៊ីនចម្រុះបម្រើការងារផលិតបារី ចំនួន ៩១គ្រឿងកុំព្យូទ័រ ចំនួន ៦គ្រឿង សម្ភារៈពាក់ព័ន្ធគ្មានម៉ាក ចំនួន ១,១២៧,២១៣គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធពាក់ម៉ាកក្លែង ចំនួន ២៣០,៨៩០គីឡូក្រាម។
ទី២៖ ទីតាំងឃ្លាំងស្តុក៖ ចាប់យកបារីពាក់ម៉ាកក្លែង ៣១ប្រភេទ សរុប ១,៨១៦,៩៦៤សុង ស្មើនឹង ៣៧០,៧៧៣គីឡូក្រាម ដែលភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ព្រមទាំងរកឃើញ សំបក វេចខ្ចប់ ពាក់ ម៉ាក ក្លែង ចំនួន ១២២,៥២៧គីឡូក្រាម។
ក្រោយពីបញ្ចប់កិច្ចប្រតិបត្តិការ សមតក្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី និងបានគោរពស្នើសុំចាត់ចែងជាបណ្តោះអាសន្នលើវត្ថុចាប់យក រួមមាន ផលិតផលបារីក្លែងម៉ាក សំបកវេចខ្ចប់ និងសម្ភារៈពាក់ព័ន្ធស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ទីតាំងផលិតបារីក្លែងម៉ាកទាំងនេះជារោងចក្របារី ដោយបំប្លែងការផលិតបារីពាក់ម៉ាកត្រឹមត្រូវមកផលិតបារីក្លែងម៉ាក និងជាឃ្លាំងស្តុកផលិតផល និងសម្ភារពាក់ព័ន្ធដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ (អគ្គីភ័យ) ព្រមទាំងប៉ះពាល់បរិស្ថាន និងសុខមាលភាព ក្នុងអំឡុងពេលរក្សាទុកជាបណ្តោះអាសន្នរហូតដល់មានសេចក្តីសម្រេចស្ថាពរពីតុលាការ។