磅清扬省磅特拉拉县获赠办公物资 提升基层行政效率

分类政务
地点磅清扬省
来源柬埔寨国家电视台
发布时间2026/08/30 14:50
详情描述
据柬埔寨国家电视台报道,磅清扬省议员许维拉博士近日率领工作组,前往磅特拉拉县安比德乡开展行政物资捐赠及慰问活动。
此次捐赠的办公物资由安比德乡基层工作组成员尤索万纳拉提供,包括电脑、打印机、投影仪及投影幕布。这批设备旨在改善安比德乡政府的办公条件,进一步提升基层行政服务效率,满足日常行政工作的实际需求。
活动期间,许维拉博士代表参议院主席洪森、国会主席坤索达丽及首相洪玛奈,向当地村长、退休村长及副村长表达了慰问。许维拉博士对4名现任及前任村干部在任职期间为民众提供公共服务及协调工作的贡献表示感谢,并对他们长期以来的辛勤付出给予肯定。
📋 简要摘要 ▸
磅清扬省磅特拉拉县安比德乡获赠办公物资,议员许维拉代表政府慰问当地村长及退休干部,旨在强化基层行政服务能力。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគល់សម្ភារៈការិយាល័យរដ្ឋបាល ដល់រដ្ឋបាលឃុំអំពិលទឹក និងចុះសួរសុខទុក្ខប្រធានភូមិ អតីតប្រធាន និងអនុប្រធានភូមិ ដែលមានជំងឺ និងចាស់ជរា នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងក្រុមការងារ បានអញ្ជើញប្រគល់សម្ភារៈការិយាល័យរដ្ឋបាលដល់រដ្ឋបាលឃុំអំពិលទឹក និងចុះសួរសុខទុក្ខប្រធានភូមិ អតីតប្រធាន និងអនុប្រធានភូមិ ដែលកំពុងមានជំងឺ និងចាស់ជរា នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីអតីតមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានភូមិ អតីតប្រធាន និងអនុប្រធានភូមិ ទាំង ៤ រូប ដែលបានបម្រើសេវារដ្ឋបាលសាធារណៈ និងសម្របសម្រួលការងារជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតការនឿយហត់ ក្នុងរយៈពេលកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវសម្ភារៈប្រើប្រាស់មួយចំនួន រួមមានកុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនបញ្ជាំងស្លាយ និងផ្ទាំងបញ្ជាំងស្លាយ ដែលជាអំណោយរបស់លោក យោគ សុវណ្ណារ៉ា ជាក្រុមការងារចុះមូលដ្ឋានឃុំអំពិលទឹក ជូនដល់រដ្ឋបាលឃុំអំពិលទឹកផងដែរ។ ការផ្ដល់ជូនសម្ភារៈការិយាល័យប្រើប្រាស់ខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញ និងពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងសម្រាប់តម្រូវការប្រើប្រាស់ជាចាំបាច់ក្នុងកិច្ចការងាររដ្ឋបាលរបស់ឃុំអំពិលទឹក៕
作者: ដាលីស
分类: ព័ត៌មានជាតិ