柬埔寨高层出席日经论坛 强调投资环境可预测性








分类经济
事件时间2026-06-11
地点东京
来源柬埔寨勋爵协会
发布时间2026/06/12 11:10
详情描述
2026年6月11日,第31届日经论坛“亚洲的未来”在东京举行,主题为“共同构建更具韧性和繁荣的亚洲”。柬埔寨勋爵协会代表团由勋爵谢礼德率领出席。柬埔寨副总理兼柬埔寨发展理事会第一副主席孙占托,作为洪玛奈首相的代表出席论坛并发表主旨演讲。
孙占托在演讲中阐述了柬埔寨在区域经济增长与稳定方面的战略。他指出,柬埔寨正致力于实现2050年成为高收入国家的目标,其核心发展支柱包括和平、法治、经济开放及包容性增长。
在投资环境方面,孙占托强调,柬埔寨的核心优势在于投资环境的“可预测性”。依托透明的法律框架及开放的投资政策,柬埔寨致力于构建可靠的合作伙伴关系。数据显示,2026年第一季度,柬埔寨与日本的双边贸易额超过7.5亿美元,同比增长近15%,显示出两国经济合作的韧性。
针对基础设施与数字化发展,孙占托介绍了柬埔寨的战略布局。在交通领域,暹粒吴哥国际机场与德崇国际机场已投入运营,西哈努克省深水港正在扩建,德崇扶南运河项目旨在降低物流成本,提升国家在全球供应链中的竞争力。在数字安全方面,柬埔寨已启动国家行动,通过严格执行法律打击各类在线诈骗活动,以维护数字经济的信任度。
此外,孙占托在论坛上对日本政府及人民长期以来的支持表示感谢,并重申了柬埔寨进一步加强柬日战略伙伴关系的承诺。
📋 简要摘要 ▸
柬埔寨勋爵协会代表团出席第31届日经论坛,孙占托副总理代表洪玛奈首相发表主旨演讲。柬方强调以和平、法治及经济开放为核心的投资环境,并指出柬日双边贸易额在2026年首季增长近15%,展现了强劲的经济韧性与合作潜力。
📋 完整原文 ▸
គណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) ក្រោមមូលបទ «ការរួមគ្នាកសាងអាស៊ីមួយដែលមានភាពធន់ និងវិបុលភាពជាងមុន»
តូក្យូ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី បានដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) ក្រោមមូលបទ «ការរួមគ្នាកសាងអាស៊ីមួយដែលមានភាពធន់ និងវិបុលភាពជាងមុន» ខណៈដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាវាគ្មិនកិត្តិយសដើម្បីឡើងថ្លែងបាឋកថាគន្លឹះនៅក្នុងវេទិកានេះផងដែរ។
នៅក្នុងបាឋកថាប្រកបដោយអត្ថន័យស៊ីជម្រៅ និងទស្សនវិស័យវែងឆ្ងាយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងនូវយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកកសាងស្ថិរភាព និងកំណើនសេដ្ឋកិច្ចតំបន់ ដោយផ្អែកលើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖
១. ការបង្ហាញទស្សនវិស័យលើការអភិវឌ្ឍតំបន់ដោយ «សន្តិភាព និងនីតិរដ្ឋ» ជាគ្រឹះមិនអាចខ្វះបានដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងការកសាងតំបន់អាស៊ីដែលមានភាពធន់ ដោយបានគូសបញ្ជាក់ថា អាស៊ីកំពុងស្ថិតក្នុងចំណុចរបត់ដ៏សំខាន់ចំពេលមានប្រឈមភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជាប្រកាន់ខ្ជាប់នូវសសរស្តម្ភ ៤ គឺ៖ សន្តិភាព នីតិរដ្ឋ ភាពបើកចំហសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាបន្ន ដើម្បីឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
២. ការលើកកម្ពស់មុខមាត់ជាតិ និងភាពទាក់ទាញតាមរយៈ «ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន» នៃបរិយាកាសវិនិយោគ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គុណសម្បត្តិដ៏ធំបំផុតរបស់កម្ពុជាគឺ «ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន» (Predictability) ផ្អែកលើតម្លាភាព និងភាពជាដៃគូដ៏គួរឱ្យទុកចិត្ត។ កម្ពុជាបានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្រោមក្របខណ្ឌច្បាប់វិនិយោគដែលបើកចំហ និងអនុគ្រោះបំផុតមួយនៅអាស៊ី។
៣. ការប្តេជ្ញាចិត្តលើការតភ្ជាប់ សន្តិសុខឌីជីថល និងថាមពលបៃតង ដោយកម្ពុជាបានបង្ហាញពីយុទ្ធសាស្ត្របំប្លែងកត្តាភូមិសាស្ត្រនៅចំកណ្តាលអាស៊ានដីគោក ឱ្យទៅជាភាពប្រកួតប្រជែង តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស ការលើកកម្ពស់សន្តិសុខឌីជីថល និងនិន្នាការនៃការប្រើបាស់ថាមពលបៃតង។ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការបើកឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួនពីរ (សៀមរាប-អង្គរ និងតេជោភ្នំពេញ) ការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងជាពិសេសគឺ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងតភ្ជាប់វិស័យភស្តុភារកម្មជាតិទៅកាន់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងការលើកកម្ពស់សន្តិសុខឌីជីថល កម្ពុជាបានប្រកាសពីយុទ្ធនាការជាតិដ៏ម៉ឺងម៉ាត់ក្នុងការបោសសម្អាត និងលុបបំបាត់បណ្តាញបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈការអនុវត្តច្បាប់ថ្មីដោយគ្មានការលើកលែង ដើម្បីការពារទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថល។
៤. ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ កម្ពុជា-ជប៉ុន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជាដៃគូដ៏ស្មោះត្រង់ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍស្ទើរតែគ្រប់វិស័យនៅកម្ពុជា។ ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ សម្រេចបានជាង ៧៥០ លានដុល្លារអាមេរិក (កើនឡើងជិត ១៥% ធៀបនឹងឆ្នាំមុន) ដែលឆ្លុះបញ្ចាំងពីតម្លៃនៃគុណភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។