柬埔寨司法部与加拿大大使会晤 强化法律合作










分类政治
事件时间2026-09-21
地点金边
来源柬埔寨司法部
发布时间2026/09/21 19:47
详情描述
2026年9月21日下午,柬埔寨副总理兼司法部长高利顺在金边司法部会见了加拿大驻柬埔寨大使克里斯蒂安·德罗什(Christian DesRoches)及其随行人员,双方就加强两国法律框架合作及提升司法协作水平进行了工作会谈。
高利顺向加方介绍了柬埔寨政府在打击网络诈骗犯罪方面的努力、决心及已取得的成果。他指出,网络诈骗属于新型跨国犯罪,需要各国及相关方共同协作。柬埔寨对与各国及相关方开展合作持开放态度,旨在提升打击网络诈骗的效率。
克里斯蒂安·德罗什对柬埔寨在打击网络诈骗方面所取得的成效表示认可,并明确表示加拿大已做好准备,将为柬埔寨的打击网络诈骗行动提供必要的合作与支持。
此次会晤中,双方共同表达了进一步强化柬埔寨与加拿大法律领域合作的意愿,旨在通过深化法律框架下的交流,提升两国司法协作水平。
📋 简要摘要 ▸
柬埔寨副总理兼司法部长高利顺会见加拿大驻柬大使,双方就加强两国法律框架合作及提升司法协作水平达成共识。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអនុញ្ញាតឱ្យឯកឧត្តម Christian DesRoches អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបដើម្បីពិភាក្សាការងារ
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអនុញ្ញាតឱ្យឯកឧត្តម Christian DesRoches អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបដើម្បីពិភាក្សាការងារ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចជូនឯកឧត្ដមឯកអគ្គរដ្ឋទូតអំពីកិច្ចខិតខំប្រឹងប្រែង, ការប្តេជ្ញាចិត្ត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺ ជាទម្រង់ថ្មីនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាពីគ្រប់បណ្ដាប្រទេសនានា និងតួអង្គដែលមានការពាក់ព័ន្ធ ហើយកម្ពុជាបើកចំហរនូវកិច្ចសហប្រតិបត្តិការពីគ្រប់បណ្ដាប្រទេស និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ពាក់ព័ន្ធនឹងបញ្ហានេះ, ឯកឧត្ដមឯកអគ្គរដ្ឋទូត បានទទួលស្គាល់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង, ការប្តេជ្ញាចិត្ត និងសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កាណាដាក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រចាំបាច់នានាក្នុងយុទ្ធនាការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Christian DesRoches ក៏បានបញ្ជាក់អំពីគោលបំណងក្នុងការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងកាណាដា។