柬埔寨僧侣委员会捐赠1.6亿瑞尔 支持坤塔帕花基金会










分类社会
事件时间2026-06-24 10:27
地点金边
来源柬埔寨通讯社
发布时间2026/06/24 10:27
详情描述
2026年6月24日上午,柬埔寨坤塔帕花基金会名誉主席碧占莫妮夫人出席了在金边举行的捐赠仪式,接收来自柬埔寨僧侣委员会的善款。
此次捐赠金额共计1.6亿瑞尔。碧占莫妮夫人代表基金会向柬埔寨大宗派僧王昂林兴及全体僧侣表示感谢。这笔资金将用于支持坤塔帕花医院的医疗救助工作,为柬埔寨儿童及家庭提供医疗服务。
碧占莫妮夫人在仪式上呼吁社会各界继续支持坤塔帕花基金会,特别是参与2026年度的“1万瑞尔1万人”募捐活动。该活动旨在为金边和暹粒的坤塔帕花医院筹集运营资金,以保障婴儿、儿童及孕产妇能够持续获得免费医疗服务。
📋 简要摘要 ▸
柬埔寨僧侣委员会向坤塔帕花基金会捐赠1.6亿瑞尔,用于支持金边和暹粒坤塔帕花医院的医疗救助工作。碧占莫妮夫人出席仪式并呼吁社会各界继续支持2026年“1万瑞尔1万人”募捐活动,以保障儿童及孕产妇的医疗服务。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផា
(AKP ភ្នំពេញ) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ថ្លែងប្រសាសន៍ក្នុងពិធីប្រគល់-ទទួលថវិកា លោកជំទាវបណ្ឌិត ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ជាបច្ច័យចំនួន ១៦០ ០០០ ០០០ (មួយរយហុកសិបលានរៀល) ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តបេសកកម្មជួយសង្គ្រោះអាយុជីវិត រួមទាំងផ្តល់នូវក្តីសង្ឃឹមវិជ្ជមាន ស្នាមញញឹម និងអនាគតយ៉ាងត្រចះត្រចង់ដល់កុមារកម្ពុជា ព្រមទាំងមហាគ្រួសារខ្មែរទាំងអស់។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេស យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាចលនាកៀរគរមូលនិធិដើម្បីទ្រទ្រង់ដល់បេសកកម្មពិនិត្យព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ជូនដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ ហើយក៏ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីអនាគតប្រទេសកម្ពុជាទាំងមូលផងដែរ៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia