秦拉出席第79届世界卫生大会 承诺2035年实现全民健康覆盖






分类医疗政策
事件时间2026-05-19 15:00
地点瑞士日内瓦
来源柬埔寨卫生部
发布时间2026/05/19 21:40
详情描述
2026年5月19日15时,柬埔寨卫生部部长秦拉在瑞士日内瓦出席第79届世界卫生大会(WHA79)。本次大会主题为“全球健康改革:共同责任”,共有185个成员国代表参加。
秦拉在全体会议上发表讲话,阐述了柬埔寨在新冠疫情后加强卫生系统建设的成果,并重申柬埔寨政府致力于在2035年前实现全民健康覆盖(UHC)的战略目标。
秦拉在会上提出了柬埔寨卫生领域的五项优先事项:一是加强初级卫生保健;二是防范健康风险;三是提升应对突发公共卫生事件的准备与响应能力;四是呼吁国际社会加强团结;五是支持世界卫生组织(WHO)的改革工作。
📋 简要摘要 ▸
柬埔寨卫生部部长秦拉在瑞士日内瓦出席第79届世界卫生大会,就“全球健康改革”发表讲话。秦拉强调柬埔寨将重点加强初级卫生保健、提升应急响应能力,并重申政府致力于在2035年前实现全民健康覆盖(UHC)的战略目标。
📋 完整原文 ▸
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឡើងថ្លែងបទអន្តរាគមន៍នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) អំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់
ទីក្រុងហ្សឺណែវ៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវនឹងម៉ោង ២០:០០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិក១៨៥
ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធាទបទ៖ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC) នៅត្រឹមឆ្នាំ ២០៣៥។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចសំខាន់ៗជាអាទិភាពក្នុងវិស័យសុខាភិបាល មានជាអាទិ៍៖ ១) ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម (Primary Health Care) ២) ការការពារហានិភ័យផ្នែកសុខភាព ៣) ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះភាពអាសន្នផ្នែកសុខាភិបាល ៤) ការអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិ និង ៥) ការគាំទ្រកំណែទម្រង់ WHO។
ការចូលរួម និងការថ្លែងបទអន្តរាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) បានបង្ហាញពីការដឹកនាំប្រកបដោយការទទួលខុសត្រូវ និងចក្ខុវិស័យច្បាស់លាស់របស់កម្ពុជាក្នុងការចូលរួមចំណែកដល់សុខភាពសកល ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសម្រេចគោលដៅ «កែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា» ប្រកបដោយចីរភាព៕
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)