柬埔寨投资委员会出席“2026商业展望与机遇”研讨会
| 分类 | 经济 |
|---|---|
| 事件时间 | 2026年4月9日 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-09 19:34 |
新闻摘要
柬埔寨投资委员会副秘书长出席研讨会,重点介绍了柬埔寨的投资环境、税收优惠及经济特区发展,旨在促进柬新商业合作。
📄 完整原文 ▶ 查看原文 →
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី Cambodia: Business Outlook 2026 and Unlocking Opportunities ៚៚៚ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានចូលរួមសិក្ខាសាលាស្តីពី Cambodia: Business Outlook 2026 and Unlocking Opportunities ដែលសហការរៀបចំដោយសម្ព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation), សភាពាណិជ្ជកម្មសិង្ហបុរី និងក្រុមហ៊ុន Aquarii BD (Cambodia) Co. Ltd. ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហគ្រិនខ្មែរ (Khmer Enterprise)។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និងធ្វើការផ្គូផ្គងកាលានុវត្តភាពធុរកិច្ច ដោយមានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនកម្ពុជាប្រមាណ ៨០នាក់។ ឯកឧត្តម លឹម វិសាល ត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា និងធ្វើជាវាគ្មិនក្នុងវគ្គទី១៖ Cambodia’s Regulatory, Business, and Investment Landscape។ នៅក្នុងការធ្វើបទបង្ហាញ ឯកឧត្តមអគ្គលេខាធិការរងបានគូសបញ្ជាក់លើចំណុចសំខាន់ៗមួយចំនួន ដូចជា កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជាក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ, ឧត្តមភាពកម្ពុជាជាទិសដៅវិនិយោគ, ពន្ធដារ, ការលើកទឹកចិត្តវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដែលបានចូលរួមចំណែកក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងប្រភពទុនវិនិយោគ។ 🌐 Follow Us 🧭 [Website (CIB](https://cib-cdc.gov.kh/en | 👨💻 [Facebook|](https://www.facebook.com/cib.cdc.cambodia/ 💳 [Telegram](https://t.me/cib_cdc_cambodia)