美国警告伊朗在谈判中保持诚意
分类国际
事件时间今日
地点巴基斯坦
来源柬中时报
发布时间2026/04/11 10:05
详情描述
美国副总统JD Vance在前往巴基斯坦参加美伊谈判前发出警告,要求伊朗在谈判中保持诚意,否则将面临后果。
📋 完整原文 ▸
អាម៉េរិកប្រាប់អ៊ីរ៉ង់កុំឱ្យ«លេងសើច»រឿងចរចាគ្នានៅថ្ងៃនេះ
មុនចាកចេញឆ្ពោះទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថានក្នុងកិច្ចប្រជុំជាមួយអ៊ីរ៉ង់អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ជេឌី វ៉ាន់ស៍ (JD Vance) បានសង្ឃឹមយ៉ាងមុតមាំថាកិច្ចចរចាជាមួយអ៊ីរ៉ង់នឹងទទួលបានផលវិជ្ជមានដូចការគ្រោងទុក។ តែលោកក៏បានឆ្លៀតព្រមានទៀតថាបើអ៊ីរ៉ង់លេងសើចជាមួយសហរដ្ឋអាម៉េរិកនោះនឹងមានរឿង។
គួររម្លឹកថានៅថ្ងៃសៅរ៍នេះភាគីអ៊ីរ៉ង់ដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក អាបាស អារ៉ាជី (Abbas Araghchi) និង ប្រធានសភាអ៊ីរ៉ង់លោក ម៉ូហាំម៉ាត់ បាហ្គឺរ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) និងលោក ម៉ូហាំម៉ាត់ បាហ្គឺរ ហ្សូលហ្គាដរ (លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់) និងអង្គុយតល់មុខជាមួយភាគីអាម៉េរិកក្នុងកិច្ចប្រជុំរួមមានលោក ជេឌី វ៉ាន់ស៍ (អនុប្រធានាធិបតីអាម៉េរិក) លោក ចារ៉េដ គូស្ណឺរ (កូនប្រសារលោកដូណាល់ត្រាំ) និងបេសកជនពិសេសដូណាល់ត្រាំគឺលោក ស្ទីវ វីតខូហ្វ ដែលក្នុងកិច្ចប្រជុំនេះនឹងមានការសម្របសម្រួលដោយប៉ាគីស្ថានជាម្ចាស់ផ្ទះផ្ទាល់។