联合国代表团访问奥多棉吉省考察边境局势
| 分类 | 政治 |
| 事件时间 | 2026年4月3日 |
| 事件地点 | 奥多棉吉省 |
| 发布时间 | 2026-04-04 16:51 |
新闻摘要
联合国及儿基会代表团于2026年4月3日访问奥多棉吉省,实地考察边境冲突对当地居民的影响及人道主义需求,并听取了关于泰方越境侵占及冲突造成损失的汇报。
ក្នុងដំណើរទស្សនកិច្ច របស់អង្គការសហប្រជាជាតិ ដឹកនាំដោយលោកស្រី Vlandanka Andreeva អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា និងលោក Will Parks នាយកអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា មកកាន់ខេត្តឧត្តរមានជ័យ មួយថ្ងៃពេញ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ !!!
ដើម្បីចុះពិនិត្យផ្ទាល់ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន រួមបញ្ចូលទាំងតម្រូវការជំនួយមនុស្សធម៌ចាំបាច់របស់សហគមន៍ដែលរងផលប៉ះពាល់ ក្នុងនាមឯកឧត្តមអភិបាលខេត្ត ខ្ញុំបានធ្វើសេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ឈ្លានពានដោយការផ្ទុះអាវុធលើកទី១ និងលើកទី២ ពីកងកម្លាំងយោធាថៃ ការជម្លៀសបងប្អូនប្រជាពលរដ្ឋពីតំបន់ប្រឈម កិច្ចអន្តរាគមន៍ជនភៀសសឹកទាំងក្នុងអំឡុងពេលសង្គ្រាម ពិសេសការស្នាក់នៅជំរំ និងការវិលត្រឡប់ក្រោយអនុវត្តបទឈប់បាញ់ថ្ងៃទី២៧ ធ្នូ ២០២៥ ផលប៉ះពាល់ និងការខូចខាតដល់អាយុជីវិត ផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ពិសេសការមិនគោរពកិច្ចព្រមព្រៀងដោយបន្តលុកលុយទន្ទ្រានចូលកាន់កាប់ទឹកដីកម្ពុជាក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ៕