泰军边境前推20米 东盟观察组赴菩萨省核查

泰军边境前推20米 东盟观察组赴菩萨省核查
泰军边境前推20米 东盟观察组赴菩萨省核查
泰军边境前推20米 东盟观察组赴菩萨省核查
泰军边境前推20米 东盟观察组赴菩萨省核查
泰军边境前推20米 东盟观察组赴菩萨省核查
泰军边境前推20米 东盟观察组赴菩萨省核查
泰军边境前推20米 东盟观察组赴菩萨省核查
泰军边境前推20米 东盟观察组赴菩萨省核查
泰军边境前推20米 东盟观察组赴菩萨省核查
泰军边境前推20米 东盟观察组赴菩萨省核查
1/10
分类边境
事件时间2026-11-05 09:20
地点菩萨省维昂县特莫达乡
来源柬埔寨通讯社
发布时间2026/11/05 14:49

详情描述

11月5日上午9时20分,柬埔寨协调东盟观察员小组(AOT-KH)在柬方协调小组(CLG)安排下,前往柬泰边境菩萨省维昂县特莫达乡C1区域,对泰军移动观察哨、向前挖掘战壕并较原位置推进约20米的情况进行现场核查。观察组此行的任务包括观察、核实并报告边境沿线事态。 除记录上述工事变动外,观察组还检查了柬泰双方对停火联合声明中各项措施的遵守与执行程度。柬方在通报中未公布此次核查的具体结论,仅说明观察组已完成现场核实和记录。泰军推进20米是否构成违反停火安排,目前没有官方定性。 柬埔寨国防部在通报中重申全力支持东盟观察机制,并强调加强AOT角色与授权的必要性,认为这是核实停火执行、提升透明度与问责的关键。国防部同时呼吁泰方严格遵守2025年12月27日柬泰边界总委员会(GBC)第三次特别会议联合声明、2025年10月26日柬泰和平协议联合声明及其他相关协议,以诚意和诚信推动和平解决。柬方亦表示将全面、严格执行上述文件。 对在柬泰边境一带活动或经商的读者而言,目前没有口岸关闭的消息。但观察组核查结论尚未发布,泰军工事变动是否引发后续反应仍需观察。计划近日通行边境口岸的人员,出行前宜向承运方或当地相关部门确认最新通行状况,并关注东盟观察组后续通报。
📋 简要摘要 ▸
2026年11月5日上午9时20分,柬埔寨协调东盟观察员小组(AOT-KH)前往柬泰边境菩萨省维昂县特莫达乡一带,核查泰军移动观察哨、向前挖掘战壕并较原位置推进约20米的现场情况。观察组同时评估双方对停火联合声明各项措施的遵守与执行程度。柬方重申全力支持东盟观察机制,强调透明度与问责。
📋 完整原文 ▸
AOT-KH ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៩:២០នាទីព្រឹក មិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ ដែលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមាន។ កម្ពុជានៅតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព។ ក្នុងន័យនេះ ក្រសួងការពារជាតិកម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុឆន្ទៈនិងភាពស្មោះត្រង់ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia