柬埔寨卫生部出席贵州-东盟公共卫生会议

柬埔寨卫生部出席贵州-东盟公共卫生会议
柬埔寨卫生部出席贵州-东盟公共卫生会议
柬埔寨卫生部出席贵州-东盟公共卫生会议
柬埔寨卫生部出席贵州-东盟公共卫生会议
柬埔寨卫生部出席贵州-东盟公共卫生会议
柬埔寨卫生部出席贵州-东盟公共卫生会议
柬埔寨卫生部出席贵州-东盟公共卫生会议
柬埔寨卫生部出席贵州-东盟公共卫生会议
柬埔寨卫生部出席贵州-东盟公共卫生会议
1/9
分类卫生
事件时间2026-09-23
地点中国贵州
来源柬埔寨卫生部
发布时间2026/09/27 11:15

详情描述

2026年9月23日至24日,第三届贵州-东盟公共卫生合作会议在中国举行。柬埔寨卫生部国务秘书林达拉教授出席会议并在开幕式上致辞。来自柬埔寨、孟加拉国、老挝、泰国和中国的卫生领域代表及专家参加了此次会议。 林达拉在致辞中对贵州省卫生健康委员会组织此次会议表示感谢,并指出该平台为促进中国与东盟国家间的知识、经验及技术交流提供了机会。会议期间,各方围绕公共卫生合作项目及应急响应机制进行了探讨。 林达拉强调了构建韧性卫生系统的重要性,并提出应加强公共卫生应急准备与响应能力,加快实现全民健康覆盖,推动卫生领域的数字化转型,确保人工智能在医疗卫生领域应用的安全与合规,同时注重卫生人力资源的开发。 会议为各方分享传染病监测与响应、卫生信息系统建设、公共卫生研究及新技术应用经验提供了平台。柬埔寨代表在会上分享了利用人工智能技术筛查糖尿病视网膜病变的实践经验,并分析了该技术在公共卫生领域应用的机遇与挑战。 林达拉对中国政府及人民在支持柬埔寨卫生基础设施建设和人力资源培养方面的合作表示感谢。他表示,柬埔寨将继续深化与各方的务实合作,致力于构建可持续、高质量且具备韧性的卫生系统,以提升区域内民众的健康水平。
📋 简要摘要 ▸
柬埔寨卫生部国务秘书林达拉于9月23日至24日出席第三届贵州-东盟公共卫生合作会议,与多国专家探讨公共卫生合作机制。
📋 完整原文 ▸
សន្និសីទលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសុខាភិបាលសាធារណៈ កួយចូវ-អាស៊ាន (3rd Guizhou-ASEAN Public Health Cooperation Conference) —— សាធារណរដ្ឋប្រជាមានិតចិន៖ ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើក សន្និសីទលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសុខាភិបាលសាធារណៈ កួយចូវ-អាស៊ាន ដែលមានការចូលរួមពីតំណាង និងអ្នកជំនាញសុខាភិបាលមកពីកម្ពុជា បង់ក្លាដែស ឡាវ ថៃ និងចិន។ ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណចំពោះគណៈកម្មការសុខាភិបាលខេត្តកួយចូវ ដែលបានរៀបចំសន្និសីទនេះ ជាវេទិកាសម្រាប់ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកទេស ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងចិន និងអាស៊ាន។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង ប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ ការត្រៀមលក្ខណៈ និងឆ្លើយតបចំពោះគ្រោះអាសន្នសុខភាពសាធារណៈ ការពន្លឿនការគ្របដណ្តប់សុខភាពជាសកល (UHC) ការផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងក្រមសីលធម៌ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល។ សន្និសីទបានផ្តល់វេទិកាចែករំលែកបទពិសោធន៍លើការតាមដាន និងឆ្លើយតបជំងឺឆ្លង ប្រព័ន្ធព័ត៌មានសុខាភិបាល ការស្រាវជ្រាវសុខភាពសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យសុខាភិបាល។ សម្រាប់កម្ពុជា មានការចែករំលែកបទពិសោធន៍ស្តីពី ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការស្វែងរកជំងឺសរសៃឈាមបាតភ្នែកដោយសារជំងឺទឹកនោមផ្អែម ដែលបង្ហាញពីឱកាស និងបញ្ហាប្រឈមនៃការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងសុខាភិបាលសាធារណៈ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានសម្តែងការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សសុខាភិបាល នៅកម្ពុជា និងបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តោតលើ លទ្ធផលជាក់ស្តែង ប្រព័ន្ធសុខាភិបាលប្រកបដោយចីរភាព ភាពធន់ គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនក្នុងតំបន់។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)