柬埔寨司法部与联合国儿童基金会探讨合作

柬埔寨司法部与联合国儿童基金会探讨合作
柬埔寨司法部与联合国儿童基金会探讨合作
柬埔寨司法部与联合国儿童基金会探讨合作
柬埔寨司法部与联合国儿童基金会探讨合作
柬埔寨司法部与联合国儿童基金会探讨合作
柬埔寨司法部与联合国儿童基金会探讨合作
柬埔寨司法部与联合国儿童基金会探讨合作
柬埔寨司法部与联合国儿童基金会探讨合作
柬埔寨司法部与联合国儿童基金会探讨合作
柬埔寨司法部与联合国儿童基金会探讨合作
1/10
分类政治
事件时间2026-10-06
地点金边
来源柬埔寨司法部
发布时间2026/10/06 21:29

详情描述

2026年10月6日下午,柬埔寨副总理兼司法部部长高乐在金边司法部会见了联合国儿童基金会(UNICEF)驻柬埔寨新任代表玛哈·达马奇(Maha Damaj)及其随行人员。 双方就司法部与联合国儿童基金会之间的合作议题展开讨论,重点涵盖以下三个方面:一是《未成年人司法法》的实施;二是《儿童保护法》草案,其中包括保护未成年人婚姻权利及建立儿童专门法庭的相关事宜;三是《儿童权利公约关于设定来文程序的任择议定书》(Optional Protocol 3)的落实。 高乐表示,推动儿童权利保护是柬埔寨政府的核心任务,并指出当前在儿童保护领域仍面临挑战,需要合作伙伴的支持。玛哈·达马奇对此表示认同,并承诺将配合司法部共同应对相关挑战。 会谈最后,双方达成共识,将通过建立有效机制,加强司法部与联合国儿童基金会的合作,旨在预防并减少未成年人羁押,以保障柬埔寨儿童的最高利益。
📋 简要摘要 ▸
柬埔寨司法部部长与联合国儿童基金会新任代表会面,双方重点讨论了加强未成年人司法保护及减少未成年人羁押的合作机制。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី ម៉ាហា ដាម៉ាច (Maha Damaj) នាយិកាថ្មីនៃអង្គការយូនីសេហ្វ (UNICEF) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ==================== ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី ម៉ាហា ដាម៉ាច នាយិកាថ្មីនៃអង្គការយូនីសេហ្វប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកស្រី ម៉ាហា ដាម៉ាច និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងបានសម្តែងការអបអរសាទរជូនចំពោះលោកស្រី ដែលបានចូលកាន់មុខតំណែងជា នាយិកាថ្មីនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា។ ជាការឆ្លើយតប លោកស្រី ម៉ាហា ដាម៉ាច ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលអនុញ្ញាតឱ្យលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី ម៉ាហា ដាម៉ាច បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពាក់ព័ន្ធនឹង៖ (១)-ការអនុវត្តច្បាប់ស្ដីពីយុត្តិធម៌អនីតិជន, (២)-សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ដែលក្នុងនោះមានការការពារសិទ្ធិរបស់អនីតិជនក្នុងការរៀបអាពាហ៍ពិពាហ៍ និងការរៀបចំតុលាការជំនាញទាក់ទងនឹងកុមារ និង (៣)-ពិធីសារបន្ថែមនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារពាក់ព័ន្ធនឹងនីតិវីធីបណ្ដឹង (Optional Protocol 3)។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជំរុញការការពារសិទ្ធិកុមារត្រូវបានចាត់ទុកជាបេសកកម្មស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនូវបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធកិច្ចការពារសិទ្ធិកុមារ ដោយបានបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមគាំទ្រពីដៃគូសហការនានា។ ជាការឆ្លើយតប លោកស្រីក៏បានឯកភាពក្នុងការផ្តល់កិច្ចសហប្រតិបត្តិការដល់ក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជិតស្និតរវាងក្រសួងយុត្តិធម៌ និងអង្គការយូនីសេហ្វប្រចាំកម្ពុជា តាមរយៈការបង្កើតយន្តការសមស្រប ដើម្បីបង្ការនិងកាត់បន្ថយការឃុំខ្លួនជនល្មើសដែលជាអនីតិជន សំដៅការពារឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។