旅游部重启清洁城市评选活动 涵盖7大目标113项指标










分类旅游
事件时间2026-05-07
地点金边
来源柬埔寨旅游部
发布时间2026/05/07 16:21
详情描述
柬埔寨旅游部于2026年5月7日在金边召开第一届全国清洁城市评估委员会会议,正式重启清洁城市评选活动。此次会议由旅游部部长兼全国清洁城市评估委员会主席胡哈主持,共有68名委员会成员及相关工作组人员出席。
该评选活动旨在通过“清洁城市、清洁度假村、优质服务、良好接待”运动,提升柬埔寨全国各市、区的旅游环境、美誉度及国际吸引力。活动将基于7大目标、41项细化指标及113项准则进行考核。
评估工作将遵循三项核心原则:一是参考第三届清洁城市评估的成果,确保参选市、区的旅游发展持续进步;二是审查参选单位提交的最新补充文件;三是根据各项指标进行实地考察与成果评估。
此次会议的主要议程包括:公布委员会成员名单、听取工作进展报告、审议第四届清洁城市评估结果(有效期为2026年至2029年),以及规划2026年的具体工作任务。评估结果在最终确定前,将呈报柬埔寨政府审议。
📋 简要摘要 ▸
柬埔寨旅游部正式启动第一届全国清洁城市评估委员会会议,旨在通过“清洁城市、清洁度假村、优质服务、良好接待”运动,提升全国各市、区的旅游环境与美誉度。评选标准包含7大目标、41项细化指标及113项准则,将通过实地考察与成果评估进行考核。
📋 完整原文 ▸
ទោះបីជាវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក និងវិបត្តិនានាយ៉ាងណាក្តី ក៏វិស័យនេះនៅតែបន្តបង្ហាញពីភាពធន់ និងការរីកចម្រើនទៅមុខយ៉ាងសកម្ម។ ការអភិវឌ្ឍនេះ ត្រូវបានជំរុញតាមរយៈការលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ការពង្រឹងយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ព្រមទាំងការជំរុញភាពស្អាត និងបៃតងនៅតាមក្រុង និងខណ្ឌទូទាំងប្រទេស ដើម្បីលើកស្ទួយសោភ័ណភាព បរិស្ថាន និងភាពទាក់ទាញរបស់កម្ពុជា។__
_ __
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តអនុវត្តចលនាប្រទ្បងប្រណាំងទីក្រុងស្អាត ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតលើកទី១ ដើម្បីជំរុញការអនុវត្តយន្តការប្រទ្បងប្រណាំងទីក្រុងស្អាត ដែលជាកេរ្តិ៍ដំណែលដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។
កិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវជាអនុប្រធាន សមាជិក សមាជិកា និងក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សរុបចំនួន ៦៨រូប នៅទីស្តីការក្រសួងទេសចរណ៍។
ឆ្លៀតឱកាសនៃកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តមប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅនូវស្នាដៃរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ដែលបានចាប់ផ្តើមគំនិត និងជំរុញការអនុវត្តយុទ្ធនាការប្រទ្បងប្រណាំងទីក្រុងស្អាត ចាប់តាំងពីការដាក់ឱ្យអនុវត្តដំបូង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមានរយៈកាលជិត១៤ឆ្នាំ គិតមកដល់បច្ចុប្បន្ន ដោយគំនិតផ្តួចផ្តើម នេះបានធ្វើឱ្យក្រុង ខណ្ឌទូទាំងប្រទេសមានការប្រែមុខមាត់យ៉ាងច្រើនទាំងក្នុងកម្រិតថ្នាក់ជាតិ និងតំបន់។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏បានគូសរំលេចផងដែរថា គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំលើកដំបូងនាថ្ងៃនេះ គឺទី១). បង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី២).ស្តាប់របាយការណ៍វឌ្ឍនភាពការងារ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី៣).ពិនិត្យលទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតលើកទី៤ សុពលភាពឆ្នាំ២០២៦-២០២៩ មុនគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចចុងក្រោយ និងទី៤). ពិនិត្យលើសកម្មភាពការងារមួយចំនួន ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២៦នេះ។
ឯកឧត្តមប្រធាន ក៏បានជម្រាបជូនបន្ថែមថា លទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតនេះមានសូចនាករគោល ចំនួន ៧, សូចនាករលម្អិត ចំនួន ៤១, និងលក្ខណវិនិច្ឆ័យ ចំនួន ១១៣ ហើយត្រូវបានអនុវត្តផ្អែកលើស្តង់ដាទីក្រុងស្អាត និងផ្អែកលើអភិក្រម ចំនួន ៣ គឺទី១). ពិនិត្យលើសមិទ្ធផលកន្លងមក ដែលទទួលបានពីការវាយតម្លៃទីក្រុងស្អាតលើកទី៣ ពោលគឺផ្អែកលើការសន្និដ្ឋានជាមុនថា ការអភិវឌ្ឍរបស់ក្រុង ខណ្ឌបេក្ខភាពត្រូវដើរឆ្ពោះទៅមុខ មិនដើរថយក្រោយ, ទី២). ពិនិត្យលើឯកសារភ្ជាប់ថ្មីៗបន្ថែមទៀតដែលផ្តល់ជូនដោយក្រុង-ខណ្ឌបេក្ខភាព, និងទី៣).ការពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀតទៅតាមសូចនាករនីមួយៗ។
ទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦