公共工程与运输部警告民众切勿收集脱轨列车燃油
分类交通
事件时间2026-09-19
地点马德望
来源Soy
发布时间2026/09/19 14:52
详情描述
2026年9月19日中午12时37分,马德望省发生一起列车脱轨事故。一列编号为6697的货运列车在行驶至北线铁路277公里处(马德望市奥查分区)时发生脱轨,导致4节油罐车厢倾覆。
该列车原计划从西哈努克市泰拉车站出发,前往马德望省崩平车站,运载货物包括13节柴油车厢及13节汽油车厢。此次事故造成3节柴油车厢(编号09、12、13)及1节汽油车厢(编号14)受损,现场部分铁路设施遭到破坏,所幸未造成人员伤亡。
事故发生后,马德望市当局及相关部门已派遣多辆消防车前往现场驻守,以防范可能发生的火灾。公共工程与运输部发言人帕恩·林(Phon Rim)表示,目前铁路部门正与柬埔寨皇家铁路公司合作开展救援及清理工作。
公共工程与运输部发布紧急警告,严禁民众前往事故现场收集泄漏的燃油,此举旨在防止火灾发生并保障民众生命安全,同时要求民众配合救援行动,避免干扰现场作业。
📋 简要摘要 ▸
针对马德望省列车脱轨事故,公共工程与运输部发言人发布紧急警告,严禁民众前往现场收集泄漏燃油,以防发生火灾及人身伤害,并呼吁民众配合救援工作。
📋 完整原文 ▸
រថភ្លើងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវដែកនៅខេត្តបាត់ដំបង** អ្នកនាំពាក្យក្រសួងសាធារណការ អំពាវនាវ **ពលរដ្ឋកុំទៅដួសប្រេងដែលកំពប់
បាត់ដំបង៖ យ៉ាងហោចណាស់មានទូររថភ្លើងដឹកប្រេងចំនួន ៤ទូរ បានក្រឡាប់ធ្លាក់ចេញពីផ្លូវដែក នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។ ជុំវិញហេតុការណ៍នេះ អាជ្ញាធរបានចេញសេចក្តីព្រមានយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋ មិនឱ្យចូលទៅក្បែរ ឬដួសប្រេងដែលកំពប់នោះឡើយ ដើម្បីបញ្ចៀសគ្រោះថ្នាក់អគ្គិភ័យ។
បើយោងតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ធ្លាក់ផ្លូវដែកនេះបានកើតឡើងនៅវេលាម៉ោង ១២:៣៧នាទីរសៀល ត្រង់ចំណុចគីឡូម៉ែត្រលេខ២៧៧ នៃខ្សែរថភ្លើងភាគខាងជើង។ រថភ្លើងដែលជួបគ្រោះថ្នាក់មានលេខ ៦៦៩៧ ធ្វើការដឹកជញ្ជូនប្រេងម៉ាស៊ូត១៣ទូរ និងប្រេងសាំង១៣ទូរ ចេញពីស្ថានីយតេឡា ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ស្ថានីយតេលា បឹងព្រីង ខេត្តបាត់ដំបង។ ការក្រឡាប់នេះបណ្តាលឱ្យរងការខូចខាតទូរប្រេងចំនួន ៤ រួមមានទូរប្រេងម៉ាស៊ូតចំនួន ៣ទូរ (លេខ០៩, លេខ១២ និងលេខ១៣) និងទូរសាំងចំនួន ១ទូរ (លេខ១៤)។
ទោះជាយ៉ាងណា របាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ ដោយមានត្រឹមតែការខូចខាតផ្លូវដែកមួយចំនួននៅត្រង់ចំណុចកើតហេតុប៉ុណ្ណោះ។
ភ្លាមៗក្រោយការរាយការណ៍ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្រុងបាត់ដំបង បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះទៅប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីត្រៀមអន្តរាគមន៍ទប់ស្កាត់ក្រែងមានអគ្គិភ័យឆាបឆេះកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Railway Cambodia ដើម្បីដោះស្រាយ និងសង្គ្រោះទូររថភ្លើងទាំងនោះ។
ជាការក្រើនរំលឹក និងដើម្បីសុវត្ថិភាព អាជ្ញាធរបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ សូមកុំនាំគ្នាចូលទៅដង ឬដួសប្រេងដែលកំពប់ចេញពីទូររថភ្លើងទាំងនោះឱ្យសោះ ដើម្បីធានាសុវត្ថិភាពអាយុជីវិតផ្ទាល់ខ្លួន និងជៀសវាងការរំខានដល់ប្រតិបត្តិការសង្គ្រោះរបស់សមត្ថកិច្ច។