劳工部与韩方会谈深化劳工领域合作










分类政策
地点金边
来源柬埔寨劳工部
发布时间2026/09/18 13:52
详情描述
9月17日下午,柬埔寨劳工与职业培训部国务秘书索万·万纳拉(Sovann Vannarath)在金边劳工部总部,会见了由韩国劳工与就业服务单位(KLES)秘书长朴钟弼(Park Jong-pil)率领的代表团。双方旨在跟进并评估劳工与就业领域谅解备忘录(MoU)的执行进度。
索万·万纳拉对KLES在劳工政策建议方面提供的支持表示感谢,特别是在最低工资设定机制、劳工纠纷解决及劳工监察系统等方面,双方的合作有效提升了柬埔寨的职业关系水平。
针对全球经济环境变化、数字化转型及人工智能带来的影响,双方同意继续深化合作。未来的工作重点将聚焦于利用数字化手段优化劳工领域,包括完善劳工市场信息系统、优化最低工资设定机制、提升劳工纠纷处理效率及加强劳工监察工作。
双方达成共识,将通过经验分享、技术援助及能力建设等方式加强合作,并支持推广劳工合规性,以提升柬埔寨对外国投资者的吸引力。韩方表示,通过落实该谅解备忘录,将进一步增强柬埔寨对韩国投资者的吸引力,从而促进两国间的贸易关系。
📋 简要摘要 ▸
劳工部国务秘书与韩国劳工服务单位代表会谈,旨在跟进MoU执行进度,提升柬埔寨对韩国投资者的吸引力。
📋 完整原文 ▸
ក្រសួងការងារ និងអង្គភាព KLES ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃអង្គភាពសេវាការងារនិងមុខរបរ (Korean Labor and Employment Service - KLES) នៃក្រសួងការងារកូរ៉េ ដែលដឹកនាំដោយ លោក ផាក ជុងភីល (Park Jong-pil) អគ្គលេខាធិការ ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខរបរនិងការងារ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
លោកជំទាវរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និង KLES នាពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា តាមរយៈអនុសាសន៍គោលនយោបាយពាក់ព័ន្ធនឹងយន្តការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ និងប្រព័ន្ធអធិការកិច្ចការងារ។
ជាមួយគ្នានេះ តំណាងអង្គភាព KLES ក៏បានអបអរសាទរចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលជាមូលដ្ឋានក្នុងការទាក់ទាញការវិនិយោគកូរ៉េមកកម្ពុជាផងដែរ។
ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃពិភពការងារ និងបរិការណ៍សេដ្ឋកិច្ចសកល ព្រមទាំងឥទ្ធិពលនៃបរិវត្តកម្មឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) ការអនុវត្ត MoU ខាងលើនឹងបន្តផ្តោតលើការទាញយកផលប្រយោជន៍ពីបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍវិស័យការងារ ជាពិសេស ការពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ និងការធ្វើអធិការកិច្ចការងារ។
ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកបទពិសោធ ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ព្រមទាំងគាំទ្រការផ្សព្វផ្សាយអំពីអនុលោមភាពការងារ ដើម្បីពង្រីកឱកាសទាក់ទាញវិនិយោគិនបរទេស ជាពិសេស វិនិយោគិនកូរ៉េ។ ភាគីកូរ៉េ ជឿជាក់ថា ការអនុវត្ត MoU នេះ នឹងបង្កើននូវភាពទាក់ទាញរបស់កម្ពុជាចំពោះវិនិយោគិនកូរ៉េ ដែលនឹងផ្ដល់អត្ថប្រយោជន៍រួមដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
#MLVT #HENGSour