狄班视察班迭棉吉省等待村安置点 赞赏居民生活改善

分类社会
事件时间2026-07-09
地点班迭棉吉省
来源柬埔寨国家电视台
发布时间2026/07/10 10:50
详情描述
2026年7月9日,柬埔寨国家灾害管理委员会第一副主席昆金阁下前往班迭棉吉省斯瓦杰县斯洛克拉姆公社,视察“等待村”安置点,了解当地避难民众的生活状况。
昆金阁下在视察期间,对安置点居民的居住环境表示认可,并赞赏居民在房前屋后种植农作物及开展小规模经营活动,改善了生活条件。随后,他实地检查了该安置点内新增临时住房的建设进度。
目前,“等待村”已安置约3000户家庭。政府已在安置点内完善了多项基础设施,包括道路、自来水系统、电力网络、卫生中心、村办公室、省工作组办公室、临时学校及临时市场。
随着各项基础设施的投入使用,该安置点已逐步发展成为具备基本生活条件的社区。此外,社会各界爱心人士持续向安置点民众提供捐赠,以支持当地居民的生活。
📋 简要摘要 ▸
7月9日,狄班视察了位于班迭棉吉省的“等待村”安置点,检查居民生活状况及临时住房建设进度。该安置点目前已安置约3000户家庭,并逐步发展成为具备基本生活设施的社区。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អំឡុងអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះ និងខិតខំដាំដុះដំណាំប្រកបដោយសោភ័ណភាព រួមជាមួយការរៀបចំមុខរបរលក់ដូរតាមខ្នងផ្ទះ។
បន្ទាប់ពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តអញ្ជើញត្រួតពិនិត្យដំណើរការបន្តសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែមសម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅភូមិខាងលើផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា ចំពោះការសាងសង់ផ្ទះបណ្តោះអាសន្ននេះ ធ្វើឡើងនៅបរិវេណជិតនឹងផ្ទះបណ្តោះអាសន្នចំនួន ប្រមាណ៣ពាន់ខ្នង ដែលមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានស្ថាបនា និងរៀបចំរួចរាល់ ដូចជា ផ្លូវ ការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនី មណ្ឌលសុខភាព ស្នាក់ការភូមិ ស្នាក់ការក្រុមការងារខេត្ត សាលារៀនបណ្តោះអាសន្ន និងផ្សារបណ្តោះអាសន្ន។
ទន្ទឹមនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលទៅលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានស្ថាបនារួចរាល់ជាច្រើនជូនប្រជាពលរដ្ឋភៀសសឹក បានក្លាយជាភូមិដ្ឋានមួយដែលប្រសិទ្ធនាម ជាភូមិរង់ចាំ ដែលមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។
ក្រៅពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កេតឃើញ មានមហាជន និង សប្បុរសជនគ្រប់ទិសទី បានបន្តរួមចំណែកចូលរួមជួយជាអំណោយផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ