国会主席坤淑达丽出席陈沙伦葬礼并追授勋章

分类政务
事件时间2026-09-01
地点金边
来源柬埔寨国家电视台
发布时间2026/09/01 14:28
详情描述
2026年9月1日上午,柬埔寨国会主席坤淑达丽率领国会常务委员会成员,前往金边出席前国会议员陈沙伦的葬礼,并向其家属转达慰问。
陈沙伦曾任国会议员及资深官员,于2026年8月31日凌晨0时29分因病逝世,享年81岁。
在葬礼现场,坤淑达丽代表国会向陈沙伦追授“ជាតូបការ”(Jatupakar)勋章。该勋章旨在表彰陈沙伦生前在维护国家和平、社会稳定、法治建设以及促进民族团结等方面所作出的贡献。坤淑达丽对陈沙伦的离世表示哀悼,并对其生前展现的爱国精神及在国家建设中发挥的作用给予了肯定。
📋 简要摘要 ▸
国会主席坤淑达丽率领国会常务委员会出席前议员陈沙伦的葬礼,并追授“ជាតូបការ”勋章,以表彰其在维护国家和平与法治方面的贡献。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជាកិច្ចបច្ឆាមរណៈ ជូនសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជាកិច្ចបច្ឆាមរណៈ និងនាំយកសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះលោកជំទាវមហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ០០:២៩ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ ឆ្នាំ ដោយជរាពាធ។
ក្នុងបរិយាកាសដ៏សែនសោកសង្រេងនេះ សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវសេចក្តីតក់ស្លុត រន្ធត់ចិត្តឥតឧបមា និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត។ សម្តេចបានគូសបញ្ជាក់ថា មរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន មិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ និងជាម្លប់ដ៏កក់ក្តៅរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវកុលបុត្រខ្មែរ និងឥស្សរជនជាន់ខ្ពស់គំរូដ៏ឆ្នើមមួយរូប ដែលពោរពេញដោយបញ្ញាញាណ ឆន្ទៈ មនសិការស្នេហាជាតិ គតិបណ្ឌិតឈ្លាសវៃ និងបទពិសោធខ្ពស់។
ក្នុងមួយជីវិតនៃការបំពេញបេសកកម្មបម្រើជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការស្តារ និងអ