柬埔寨勋爵协会出席数字贸易论坛 推动2030数字化目标







分类经济
事件时间2026-09-11
地点金边
来源柬埔寨勋爵协会
发布时间2026/09/13 14:46
详情描述
2026年9月11日下午,柬埔寨勋爵协会代表团出席了在金边钻石岛会展中心举办的“第三届柬埔寨数字贸易论坛及在线展览会”。此次活动由商务部部长占尼莫主持,主题为“推动柬埔寨数字贸易迈向2030年”。
受柬埔寨勋爵协会会长李永法勋爵委托,协会副会长梁明指派理事会成员毛班查波勋爵率团参加。本次论坛为期3天,将于9月13日结束。活动内容涵盖高层对话、黑客马拉松、TEDxPhnomPenh沙龙、女性数字贸易专题、青年辩论、柬埔寨产品展览及音乐会,旨在通过政策讨论、技术测试及商业对接,拓展市场机遇。
数据显示,柬埔寨电子商务潜力持续增长,收入预计从2025年的11亿美元增至2029年的18亿美元。数字技术在扩大市场、提升生产力及创造商业机会方面发挥着重要作用。
为支持行业发展,柬埔寨商务部正推进“2030年柬埔寨贸易政策框架”及“2025-2030年数字贸易战略”。同时,商务部正与邮电部合作制定电子商务中介及服务提供商职业道德准则,并持续强化CambodiaTrade.com平台。相关举措旨在完善监管框架,支持微型、小型及中型企业,特别是农村地区及女性创业者进入市场,提升其在数字价值链中的竞争力。
柬埔寨勋爵协会表示,此次参会旨在支持政府的数字经济与数字贸易发展政策,加强私营部门与相关机构的联系,分享经验并探索商业合作机会,推动企业在经营中应用数字技术。
📋 简要摘要 ▸
柬埔寨勋爵协会代表出席第三届数字贸易论坛,旨在推动柬埔寨数字贸易发展,助力实现2030年数字化愿景。
📋 完整原文 ▸
សមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្នាំ២០២៦ ដើម្បីរួមចំណែកជំរុញពាណិជ្ជកម្មឌីជីថលឆ្ពោះទៅឆ្នាំ២០៣០
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែកញ្ញា បានចាត់តាំង ឧកញ៉ា ម៉ៅ បញ្ចាពណ៌ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគម ចូលរួមពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយប្រមូលផ្តុំកម្មវិធីសំខាន់ៗជាច្រើន រួមមាន កិច្ចសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់ កម្មវិធី Hackathon កម្មវិធី TEDxPhnomPenh Salon កម្មវិធី Women in Digital Trade កម្មវិធីជជែកដេញដោលយុវជន ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រី។ កម្មវិធីទាំងនេះមានគោលបំណងភ្ជាប់ការពិភាក្សាផ្នែកគោលនយោបាយទៅនឹងការអនុវត្តជាក់ស្តែង ការបណ្តុះបណ្តាល ការសាកល្បងបច្ចេកវិទ្យា ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារថ្មីៗ។
ក្នុងឱកាសនេះ ត្រូវបានបង្ហាញថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានសក្តានុពលកើនឡើងជាបន្តបន្ទាប់ ដោយចំណូលត្រូវបានប៉ាន់ប្រមាណប្រមាណ ១,១ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៩។ និន្នាការនេះបង្ហាញពីតួនាទីកាន់តែសំខាន់របស់បច្ចេកវិទ្យាឌីជីថល ក្នុងការពង្រីកទីផ្សារ បង្កើនផលិតភាព និងបង្កើតឱកាសធុរកិច្ចសម្រាប់សហគ្រាសកម្ពុជា។
ស្របតាមការរីកចម្រើននេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងជំរុញការរៀបចំ «ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០» ព្រមទាំងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរៀបចំ «ប្រកាសអន្តរក្រសួង ស្តីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» និងបន្តពង្រឹងថ្នាល CambodiaTrade.com។
វិធានការ និងគំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងពង្រឹងក្របខណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិដែលគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល ព្រមទាំងពង្រីកលទ្ធភាពរបស់វិស័យឯកជន សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិននៅតាមជនបទ និងសហគ្រិនជាស្ត្រី ក្នុងការចូលទៅកាន់ទីផ្សារ បង្កើនផលិតភាព បង្កើតតម្លៃបន្ថែម និងចូលរួមក្នុងខ្សែច្រវាក់តម្លៃឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងទំនុកចិត្ត។
ក្នុងន័យនេះ ពាណិជ្ជកម្មឌីជីថលមិនត្រឹមតែជាឧបករណ៍សម្រាប់ការទិញ-លក់តាមប្រព័ន្ធអនឡាញប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់មួយសម្រាប់ការធ្វើបរិវត្តកម្មរបៀបធ្វើអាជីវកម្ម ការពង្រីកទីផ្សារ ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការតភ្ជាប់សហគ្រាសកម្ពុជាទៅកាន់ខ្សែច្រវាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគម ក្នុងការគាំទ្រគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ព្រមទាំងរួមចំណែកក្នុងការភ្ជាប់វិស័យឯកជនជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចែករំលែកបទពិសោធន៍ ស្វែងរកឱកាសធុរកិច្ច និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រតិបត្តិការអាជីវកម្ម។
ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តជំរុញការចូលរួមរបស់សមាជិក និងវិស័យឯកជន ក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងផលិតភាព សមត្ថភាពប្រកួតប្រជែង និងលទ្ធភាពចូលទៅកាន់ទីផ្សារ ព្រមទាំងចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលដែលមានប្រសិទ្ធភាព ទំនុកចិត្ត សុវត្ថិភាព និងបរិយាបន្ន ស្របតាមទិសដៅ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០»។