柬埔寨勋爵协会出席2026 KONNECT Festival








分类经贸
事件时间2026-09-19
地点金边
来源柬埔寨勋爵协会
发布时间2026/09/21 14:29
详情描述
2026年9月19日上午,柬埔寨勋爵协会代表团出席了在金边布永城(Booyoung Town)举办的“2026 KONNECT Festival”开幕仪式。此次活动由韩国驻柬埔寨大使金昌勇(KIM Chang Yong)主持,吸引了众多柬韩两国的企业家、商界人士及机构代表参加。
受柬埔寨勋爵协会主席李永法勋爵委托,由协会董事会成员翁利恒勋爵带队出席。该活动由KEBAC协会与YNEXR Creative联合举办,并获得韩国驻柬埔寨大使馆支持,为期两天。现场通过产品展示、服务推介、饮食文化交流及各类互动活动,旨在促进两国商业对接与民间交流。
“2026 KONNECT Festival”旨在提升商业活跃度,加强企业与消费者之间的联系,并推动社会公益活动。对于柬韩两国的企业、企业家及相关机构而言,该平台提供了直接沟通、经验交流、产品推广及探索商业合作机遇的渠道,致力于建立可持续的商业伙伴关系。
柬埔寨勋爵协会表示,此次参会旨在进一步强化柬韩私营部门的对接,为两国企业拓展商业网络、匹配合作伙伴及挖掘投资潜力创造条件。协会将持续支持此类促进私营部门联动、深化商业伙伴关系及经济合作的活动,以实现互利共赢与可持续发展。
📋 简要摘要 ▸
柬埔寨勋爵协会代表出席在金边举办的2026 KONNECT Festival,旨在加强柬韩私营部门的商业对接与伙伴关系,促进两国经济合作与投资机遇。
📋 完整原文 ▸
សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបើក «2026 KONNECT Festival» ដើម្បីពង្រឹងការតភ្ជាប់ធុរកិច្ច និងភាពជាដៃគូកម្ពុជា–កូរ៉េ
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែកញ្ញា បានចាត់តាំង អ្នកឧកញ៉ា អ៊ឹង លីហេង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគម ចូលរួមពិធីបើក «2026 KONNECT Festival» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅប៊ូយ៉ុង ថោន រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីធុរជន សហគ្រិន និងតំណាងស្ថាប័នកម្ពុជា–កូរ៉េ។
ព្រឹត្តិការណ៍ «2026 KONNECT Festival» ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពធុរកិច្ច ជំរុញការផ្គូផ្គងធុរកិច្ច ពង្រឹងការតភ្ជាប់រវាងអាជីវកម្ម និងអ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់ការចូលរួមចំណែកក្នុងសកម្មភាពសង្គម។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន សហគ្រិន និងស្ថាប័ននានារបស់កម្ពុជា និងកូរ៉េ បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ផ្លាស់ប្តូរបទពិសោធន៍ ណែនាំផលិតផល និងសេវាកម្ម ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបង្កើត និងពង្រឹងទំនាក់ទំនងធុរកិច្ចប្រកបដោយចីរភាព។
ព្រឹត្តិការណ៍នេះ ត្រូវបានសហការរៀបចំដោយ សមាគម KEBAC និង YNEXR Creative ក្រោមការគាំទ្រពីស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយមានការតាំងបង្ហាញផលិតផល និងសេវាកម្ម ការណែនាំម្ហូបអាហារ វប្បធម៌ ព្រមទាំងសកម្មភាពចម្រុះនានា ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ និងការតភ្ជាប់រវាងប្រជាជន និងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ បានរួមចំណែកពង្រឹងការតភ្ជាប់រវាងវិស័យឯកជនកម្ពុជា និងកូរ៉េ ព្រមទាំងបង្កើតឱកាសសម្រាប់ការពង្រីកបណ្តាញធុរកិច្ច ការផ្គូផ្គងដៃគូ និងការស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។
សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួម និងគាំទ្រសកម្មភាពដែលជំរុញការតភ្ជាប់វិស័យឯកជន ពង្រឹងភាពជាដៃគូធុរកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា–កូរ៉េ ដើម្បីរួមចំណែកបង្កើតកាលានុវត្តភាពធុរកិច្ច និងវិនិយោគថ្មីៗ ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក និងចីរភាព។