外交部完成高级外交官能力建设培训 121名官员参训
事件时间2026-07-31 14:00
地点金边
来源柬埔寨外交国际合作部
发布时间2026/08/01 20:10
详情描述
2026年7月31日下午14时,柬埔寨外交与国际合作部在金边举行“高级外交官能力建设培训”结业仪式。柬埔寨副总理兼外交与国际合作部部长布拉索昆出席并主持仪式。
此次培训由柬埔寨国家外交与国际关系学院组织,旨在提升外交官的专业素养,特别是为即将赴海外履职的官员做好准备。共有121名官员及学员在现场参加结业仪式,另有45名柬埔寨驻外使节通过视频连线方式参与。
布拉索昆在仪式上对学员顺利结业表示祝贺,并肯定了国家外交与国际关系学院在外交官能力建设方面的贡献。他强调,在当前全球地缘政治紧张、安全竞争加剧及经济不确定性上升的背景下,外交官需进一步提升工作效率,严格执行柬埔寨外交战略的六大优先事项。
布拉索昆向参训人员分享了外交领导力、驻外机构管理及外交策略实施等方面的经验。他要求外交官在履行职责时保持灵活性与主动性,以加强多边合作。同时,他特别指出,外交官应致力于保护柬埔寨的国家主权与领土完整,切实维护海外柬埔寨公民的合法权益,并提升柬埔寨在国际舞台上的声誉。他鼓励拥有丰富经验的资深外交官积极参与学院的培训工作,分享专业知识。
📋 简要摘要 ▸
柬埔寨外交部于2026年7月31日举行“高级外交官能力建设培训”结业仪式。副总理布拉索昆出席并强调外交官需提升专业素养,以更好地保护海外柬埔寨公民及维护国家利益。
📋 完整原文 ▸
នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់** **សុខុន** **រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងបិទវគ្គពង្រឹងសមត្ថភាពមន្ដ្រីការទូតជាន់ខ្ពស់ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្ដរជាតិ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីការទូតជាន់ខ្ពស់និងសិក្ខាកាម សរុបចំនួន១២១រូប ព្រមទាំងមានការចូលរួមតាមប្រព័ន្ធវីដេអូរបស់ប្រធានស្ថានតំណាងកម្ពុជាប្រចំានៅបរទេស សរុបចំនួន៤៥រូប។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានអបអរសាទរចំពោះសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ដែលបានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ស្របតាមយុទ្ធសាស្រ្តស្នូលនៃការកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្ដីការទូត ជាពិសេសមុនពេលចេញទៅបំពេញបេសកកម្មនៅបរទេស។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី** **បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការបំពាក់បំប៉នវិជ្ជាជីវៈការទូតឱ្យបានទូលំទូលាយ និងពេញលេញ ព្រមទាំងបានលើកទឹកចិត្ដមន្រ្ដីការទូតជាន់ខ្ពស់ដែលមានចំណេះដឹងនិងបទពិសោធន៍ល្អៗចូលរួមចែករំលែកសកម្មថែមទៀត នៅក្នុងក្របខណ្ឌនៃការជួយបណ្ដុះបណ្ដាលរបស់វិទ្យាស្ថាន។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ណែនាំគន្លឹះសំខាន់ៗជូនដល់សិក្ខាកាម និងអ្នកចូលរួមទាំងអស់ ជុំវិញការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពការងារនយោបាយការទូតកម្ពុជា នៅលើឆាកអន្ដរជាតិ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្រ្តនយោបាយ ការប្រជែងគ្នាយ៉ាងខ្លាំងក្លាលើបញ្ហាសន្ដិសុខ ព្រមទាំងការកើនទ្បើងនូវភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដោយបានសង្កត់ធ្ងន់លើការបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងខ្លាំងក្លាថែមទៀតចំពោះអាទិភាពយុទ្ធសាស្រ្តការទូតកម្ពុជាធំៗទាំង៦ ដែលបានដាក់ចេញកន្លងមក។
ជាទីបញ្ចប់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី** **បានចែករំលែកបទពិសោធន៍ការទូតជាក់ស្តែងលើភាពជាអ្នកដឹកនាំ ការគ្រប់គ្រងស្ថានតំណាងឱ្យមានប្រសិទ្ធភាព និងការអនុវត្តយុទ្ធសាស្រ្តការទូតប្រកបដោយភាពបត់បែន វាងវៃ បុរេសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិឱ្យបានគ្រប់ជ្រុងជ្រោយ និងការបន្តខិតខំទ្វេដងថែមទៀតលើកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងកិច្ចគាំពារពលរដ្ឋកម្ពុជានៅបរទេស ការពារអត្ថប្រយោជន៍និងកេរ្តិឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដោយត្រូវ បំពេញភារកិច្ចប្រកបដោយស្មារតីវិជ្ជាជីវៈ មោះមុត ស្វាហាប់ និងមានស្វាមីភក្តិជានិច្ចនិរន្ត ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។