柬埔寨农林渔业部官员视察西哈努克省与国公省红树林保护区
| 分类 | 政务新闻 |
|---|---|
| 事件时间 | 2026年4月7日至8日 |
| 事件地点 | 西哈努克省、国公省 |
| 发布时间 | 2026-04-09 12:47 |
新闻摘要
农林渔业部国务秘书蒂姆·博拉克率队视察红树林保护区,针对非法占用土地、围网养殖及违章建筑问题,要求相关责任方在两周内恢复原状。
📄 完整原文 ▶ 查看原文 →
ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តចំនួន២ ===================== នៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។ ក្នុងដំណើរនេះ ក៏មានការចូលរួមពីលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និងលោក ថៅ សុធីម មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍នេសាទ មានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ខណ្ឌរដ្ឋបាលជលផលកំពង់សោម អាជ្ញាធរឃុំ ភូមិ គណៈកម្មការសហគមន៍នេសាទពាក់ព័ន្ធ និងអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា ( CNRO ) សរុបចំនួន២៨នាក់។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារបានចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាង និងបញ្ហាប្រឈមស្ថិតក្នុងកន្លែងសហគមន៍នេសាទបឹងជុំ និងកន្លែងសហគមន៍នេសាទបឹងរាំង ខេត្តព្រះសីហនុ និងសហគមន៍នេសាទជ្រោយស្វាយ ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារសហគមន៍នេសាទបឹងជុំ បានចុះពិនិត្យជាក់ស្តែងទីតាំងកាន់កាប់អាស្រ័យផលមួយកន្លែង ស្ថិតនៅក្នុងកន្លែងសហគមន៍នេសាទបឹងជុំឃើញថា មានការដាំបង្គោលរបងបេតុង និងមានការបិទទប់ដៃព្រែក ដើម្បីចិញ្ចឹមក្តាមថ្ម ហើយទីតាំងនេះក៏មានសំណង់ផ្ទះស្នាក់នៅមួយខ្នងផងដែរ តាមការបញ្ជាក់ពីអាជ្ញាធរភូមិ ឃុំ ខណ្ឌរដ្ឋបាលជលផលថា ទីតាំងនេះមានការអាស្រ័យផលតាំងពីឆ្នាំ១៩៨០ជាងមកម្ល៉េះ ដែលពេលនោះមិនទាន់មានការគ្រប់គ្រងធនធានជលផលនៅឡើយ រហូតដល់ឆ្នាំ២០០០ជាង។ ទន្ទឹមនឹងនេះ ក្រុមការងារជំនាញជលផលបានធ្វើការផ្សព្វផ្សាយក្នុងការគ្រប់គ្រងព្រៃកោងកាង ព្រមទាំងណែនាំមិនឱ្យមានការកាប់ព្រៃកោងកាងបន្ថែម ហើយសហគមន៍នេសាទស្នើសុំឱ្យដកបង្គោលរបងបេតុងចេញ និងបើកដៃព្រែកឡើងវិញឱ្យដូចស្ថានភាពដើម ចំពោះសំណង់ ផ្ទះស្នាក់នៅស្នើសុំកុំឱ្យពង្រីកឬសង់បន្ថែមសូមឱ្យរក្សាសំណង់ស្ថានភាពដើម។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យនិងប្រជុំពិភាក្សាករណីស្ថានភាពនាទីព្រៃកោងកាងទំហំ ៦៣ ហិកតា ដែលស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារ បានចុះពិនិត្យឃុំជ្រោយស្វាយ មានសហគមន៍២ប្រភេទ គឺ សហគមន៍នេសាទជ្រោយស្វាយ ទំហំ ១៣៤៤៣ ហិកតា គ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ទំហំ ៥២២ ហិកតា គ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយសហគមន៍ជ្រោយស្វាយនេះមិនមានបញ្ហាប្រឈមអ្វីកើតឡើនោះទេ។ ចំណែក សហគមន៍នេសាទបឹងជុំ ក្រុមការងារបានចុះពិនិត្យជាក់ស្តែងទីតាំងកន្លែងកាន់កាប់អាស្រ័យផលជាឯកជនរួមមានការដាំបង្គោលរបងបេតុងជាឯកជនបំណងចិញ្ចឹមក្តាមថ្ម ការបិទទប់ដៃព្រែក និងមានសំណង់ផ្ទះស្នាក់នៅតាំងពីយូរមកហើយ។ យោងតាមមតិអង្គប្រជុំមូលស្នើឱ្យត្រូវរុះរើរបងបេតុងចេញ និងរុះរើទីតាំងទប់ដៃព្រែកចេញក្នុងរយៈពេល១សប្តាហ៍ចំពោះសំណង់ផ្ទះស្នាក់នៅត្រូវរក្សាស្ថានភាពនៅដដែលកុំពង្រីកឬសាងសង់បន្ថែម។ រីឯ សហគមន៍នេសាទបឹងរាំង ក្រុមការងារបានចុះពិនិត្យជាក់ស្តែងទីតាំងទន្ទ្រានកាប់ព្រៃកោងកាងរួមមានការជីកប្រឡាយលើកទំនប់សាងសង់រោង និងសាងសង់បែរគោលបំណងធ្វើវារីវប្បកម្ម។ យោងតាមមតិអង្គប្រជុំទាំងមូលស្នើឲ្យត្រូវលុបទំនប់ប្រឡាយធ្វើឱ្យដូចស្ថានភាពដើមវិញក្នុងរយៈពេល២សប្តាហ៍សំណង់រោង និងបែរត្រូវរុះរើចេញ ឬអាច ផ្តល់ជូនសហគមន៍នេសាទយកទៅប្រើប្រាស់ជាប្រយោជន៍រួម៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/ | [Facebook](https://web.facebook.com/maff.gov.kh/ | [Youtube](https://www.youtube.com/@-maff2 | [Telegram](https://t.me/maff_gov_kh)