柬埔寨商业部召开关于“柬埔寨认证标志”的跨部门技术咨询会议
| 分类 | 经济政策 |
| 事件时间 | 2026年3月31日星期二上午 |
| 事件地点 | 柬埔寨商业部 |
| 发布时间 | 2026-04-03 13:14 |
新闻摘要
柬埔寨商业部国务秘书瓦·鲁萨主持会议,与相关部委讨论大米和腰果产品的“柬埔寨认证标志”申请条件,旨在提升柬埔寨产品在国内外市场的声誉与出口竞争力。
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងឯកសារតម្រូវ សម្រាប់ការចុះបញ្ជីម៉ាកវិញ្ញាតកម្មកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្មវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន ផងដែរ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងលក្ខខណ្ឌតម្រូវក្នុងការស្នើសុំអាជ្ញាបណ្ឌប្រើប្រាស់ម៉ាកវិញ្ញាតកម្មកម្ពុជាទៅលើផលិតផលអង្ករ និងស្វាយចន្ទីកម្ពុជា ក្រោយពីមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើម និងកំពុងរៀបចំម៉ាកវិញ្ញាតកម្មកម្ពុជា “Cambodia Certification Mark” ក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះ បង្កើនភាពជឿជាក់លើផលិតផលកម្ពុជានៅលើទីផ្សារក្នុងប្រទេស និងជំរុញការនាំចេញទៅទីផ្សារអន្តរជាតិនាពេលអនាគត៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))