金边高棉市场MSME中心正式启用 助力本土产品分销










分类经济
事件时间2026-07-03 15:00
地点金边波森芷区
来源柬埔寨商务部
发布时间2026/07/04 07:55
详情描述
2026年7月3日下午15时,柬埔寨商务部部长占尼蒙出席了位于金边市波森芷区宗周1分区的“高棉市场MSME中心(图蓬校区)”启用仪式。新加坡驻柬埔寨大使、柬埔寨商务部官员、柬埔寨职业与微型企业商会(CPMEC)主席高蒙勋爵,以及多位国内外嘉宾共同参加了此次活动。
该中心由柬埔寨职业与微型企业商会发起设立,旨在构建一个集中化的分销枢纽,帮助中小企业将本土产品快速送达消费者手中,从而提升“柬埔寨制造”产品的市场竞争力,并推动本土产品进入日常消费渠道。
占尼蒙部长在仪式上表示,该中心的成立是私营部门参与政府及商务部市场推广工作的重要举措。商务部目前正通过“柬埔寨制造”运动、加强产品合规性及消费者权益保护等方式,致力于提升本土产品的市场影响力,并探索建立更多产品集散中心,以促进国内市场对接及出口潜力。
活动期间,柬埔寨职业与微型企业商会与多家合作伙伴签署了4项谅解备忘录,旨在通过“高棉市场MSME中心”进一步拓展市场渠道。合作方包括Smart Axiata公司、ZO Motors公司、柬埔寨中小企业银行(SME Bank),以及Baray Global Management Halal Park Cambodia与Global Food Mach Tech公司。
商务部呼吁公众支持本土产品,将购买柬埔寨产品转化为日常消费习惯,以共同增强国家经济实力。
📋 简要摘要 ▸
柬埔寨商务部部长占尼蒙出席高棉市场MSME中心启用仪式。该中心位于金边波森芷区,由柬埔寨职业与微型企业商会发起,旨在通过集中化分销模式,提升本土产品市场竞争力,并推动“柬埔寨制造”产品进入日常消费渠道。
📋 完整原文 ▸
លោកជំទាវ **ចម និម្មល** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)”
…
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត **ផ្សារខ្មែរ MSME Hub ទួលពង្រ** ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់បានយ៉ាងលឿនរហ័សដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជា ជាមួយរដ្ឋាភិបាល ពិសេសជាមួយក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារនិងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ លោកជំទាវបានសង្កត់ធ្ងន់ លើជីវភាពនៃប្រព័ន្ធតួអង្គ តែមួយដែលមិនអាចខ្វះបាននូវតួអង្គវិស័យឯកជនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផលិតខ្មែរទៅកាន់ទីផ្សារ។
ជាមួយគ្នានោះលោកជំទាវរដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរក្នុង មានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រកតាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ការជំរុញអនុលោមភាពផលិតផលនិងសិទិ្ធអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់និងសុចរិតភាពធុរកិច្ចដោយស្មើភាព និងការសិក្សារពិនិត្យលទ្ធភាព បង្កើតផ្សារ ឬកន្លែងប្រមូលផ្តុំផលិតផល ដែលបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងកិច្ចប្រឹងប្រែងផ្សាភ្ជាប់ទីផ្សារក្នុងស្រុក នឹងឈានឆ្ពោះដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ជាដើម។
នាឪកាសនោះ លោកជំទាវរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ដល់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ចំពោះការបោះជំហ៊ានយុទ្ធសាស្រ្តដ៏លឿន ក្នុងការឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ ជាមួយដៃគូសំខាន់ៗ ដើម្បីចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារតាមរយៈ **«ផ្សារខ្មែរ MSME Hub» រួមមាន** ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន ZO Motors, ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) និងកិច្ចសហការរវាងក្រុមហ៊ុន Baray Global Management Halal Park Cambodia ជាមួយក្រុមហ៊ុន Global Food Mach Tech។
ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមគាំទ្រយុទ្ធនាការផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីចូលរួមកសាងកម្លាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ!
#ក្រសួងពាណិជ្ជកម្ម
#MOC2026
#MadeInCambodia
#MadeByHer
#គាំទ្រផលិតផលខ្មែរ
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))