英国承诺持续支持柬埔寨社会经济发展

分类外交
事件时间2026-08-27 15:00
地点金边
来源柬埔寨通讯社
发布时间2026/08/27 22:18
详情描述
2026年8月27日下午,柬埔寨首相洪玛奈在金边和平大厦会见了英国负责印太地区事务的国务大臣温特顿(Baroness Winterton)。
温特顿表示,柬埔寨是她担任该职务后首个出访的国家。她指出,英柬两国拥有长期且传统的友好外交关系,并对柬埔寨在双边合作中展现的开放态度表示赞赏。温特顿重申,英国将持续支持柬埔寨的社会经济发展,并继续在扫雷及清除未爆弹药领域提供协助。此外,她对柬埔寨政府在处理柬泰边境冲突中对难民的援助,特别是保障受影响儿童受教育权的举措表示肯定。
洪玛奈对两国在多领域合作取得的进展表示满意,并感谢英国政府为柬埔寨学生提供奖学金。他认为此次访问将进一步巩固双边关系,并强调柬埔寨致力于在更多潜在领域深化合作。
双方在会谈中就多个合作领域交换了意见,包括教育、旅游、安全与国防、扫雷、人员往来以及私营部门间的对接。
针对柬泰边境局势,洪玛奈向温特顿介绍了最新进展,并重申柬埔寨坚持通过和平方式,依据国际法及两国现有的公约、条约和协议解决边境问题的立场。
📋 简要摘要 ▸
英国负责印太地区事务的国务大臣访问金边,与洪玛奈总理举行会晤,双方重申将深化两国传统外交关系,并继续在社会经济发展领域开展合作。
📋 完整原文 ▸
ព្រីតថេន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
(AKP) នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Baroness Winterton រដ្ឋមន្ត្រី ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រីតថេន និងកម្ពុជា ដោយលោកជំទាវបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាប្រពៃណី និងយូរអង្វែងជាមួយគ្នា។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានគោរពជម្រាបជូន សម្តេចធិបតី ថា កម្ពុជា គឺជាប្រទេសដំបូងនៃដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ ក្នុងតំណែងជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
បន្ថែមលើនេះ លោកជំទាវបានសម្តែងនូវការពេញចិត្តចំពោះការបើកចំហ និងឆន្ទៈមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗ សំដៅគាំទ្រគ្នាទៅវិញទៅមក និងជាផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ខណៈពេលដែលប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រើនទៀត ដែលអាចរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ក្នុងឱកាសនោះដែរ លោកជំទាវបានបញ្ជាក់ជាថ្មីថា ព្រីតថេននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
លោកជំទាវរដ្ឋមន្រ្តីក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយ និងផ្ដល់ការគាំទ្រដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស ការបន្តគាំទ្រ និងធានាឱ្យកុមារទទួលបានការអប់រំ ក្នុងអំឡុងពេលផ្លាស់ទីលំនៅដោយសារជម្លោះនេះផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលព្រីតថេន ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅព្រីតថេន។
សម្ដេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចការងាររបស់លោកជំទាវមកកាន់កម្ពុជានាឱកាសនេះ គឺជាការបន្តរិតចំណងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចធិបតី ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការជាច្រើន ដែលប្រទេសទាំងពីរបានសហការគ្នា និងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។ សម្តេចធិបតី ក៏បានអរគុណចំពោះលោកជំទាវរដ្ឋមន្រ្តីដែលបានធ្វេីទស្សនកិច្ចនៅតំបន់រស់នៅរបស់ជនភៀសសឹកកម្ពុជា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្រ្តី ក៏បានបន្តពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពលជាច្រើន រួមមាន ជាអាទិ៍៖ អប់រំ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់រវាងវិស័យឯកជន និងឯកជន។
មុននឹងបញ្ចប់ សម្តេចធិបតី បានជម្រាបលោកជំទាវរដ្ឋមន្រ្តី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia
#ISC2