孙占托率团考察韩国SK集团 寻求能源与工业投资合作










分类经济
事件时间2026-06-17 17:17
地点韩国仁川
来源柬埔寨勋爵协会
发布时间2026/06/17 17:17
详情描述
2026年6月17日下午,柬埔寨副总理兼柬埔寨发展理事会第一副主席孙占托率领高级代表团,在结束对Hangang Food的访问后,前往韩国仁川考察SK集团旗下的能源化工子公司——SK仁川石化。柬埔寨勋爵协会代表团成员、勋爵坤提达(Koun Thida)随行参加。
此次考察旨在深入了解SK仁川石化的生产链管理、清洁能源技术应用及化工产业现代化进程。SK仁川石化成立于1969年,是韩国第三大炼油厂,目前日炼油能力达26.5万桶。
孙占托在访问期间邀请SK集团管理层赴柬埔寨考察投资环境。他表示,柬埔寨政府已做好准备,将为外资企业提供全方位的投资便利与支持,以确保投资项目的成功与可持续发展。
此次访问重点在于学习韩国在绿色工业模式与能源管理方面的经验,为柬埔寨制定相关政策、吸引能源及配套工业投资提供参考,旨在提升柬埔寨相关产业的区域竞争力,并推动经济社会的可持续发展。
📋 简要摘要 ▸
柬埔寨副总理孙占托率团访问韩国SK仁川石化,考察其能源与化工生产链及绿色技术。孙占托邀请SK集团高层赴柬考察投资环境,旨在推动柬埔寨能源与重工业的现代化发展,并吸引更多外资进入绿色能源领域。
📋 完整原文 ▸
អ៊ីនឆ័ន៖ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅក្រុមហ៊ុន Hangang Food រួចមក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងអ៊ីនឆ័នវិញដើម្បីបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នវានុវត្តន៍បច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់ក្រុមហ៊ុន SK Incheon Petrochem ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឯកទេសរបស់ សម្ព័ន្ធក្រុមហ៊ុន SK Group ក្នុងវិស័យថាមពល និងគីមីឥន្ធនៈលំដាប់ពិភពលោក នៃសាធារណរដ្ឋកូរ៉េ។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គួន ធីតា ក៏បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមផងដែរ។
ទស្សនកិច្ចនៅក្រុមហ៊ុន Incheon Petrochem នាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មខ្នាតធំ ការប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត និងទំនើបកម្មឧស្សាហកម្មគីមីឥន្ធនៈ ដែលជាបេះដូងនៃការអភិវឌ្ឍវិស័យឧស្សាហកម្មធុនធ្ងន់ និងថាមពលរបស់សាធារណរដ្ឋកូរ៉េ។
រោងចក្រចម្រាញ់ប្រេងដ៏មានសក្តានុពលនេះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៩ ក្នុងនាមជារោងចក្រចម្រាញ់ប្រេងលំដាប់ទី៣ របស់សាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នមានសមត្ថភាពចម្រាញ់ប្រេងឆៅរហូតដល់ ២៦៥.០០០ បារ៉ែលក្នុងមួយថ្ងៃ។
តាមរយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត និងអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាផ្ទាល់ ដោយបានគូសបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់បែបយ៉ាងជូនដល់គ្រប់ធុរកិច្ចបរទេស ដែលមកបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងការរីកចម្រើនប្រកបដោយចីរភាព។
ទស្សនកិច្ចការងារដ៏មានសារៈសំខាន់នេះ គឺជាឱកាសដ៏វិសេសវិសាលមួយសម្រាប់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងការក្រេបជញ្ជក់នូវចំណេះដឹង បទពិសោធន៍ល្អៗ ក៏ដូចជាការស្វែងយល់ពីគំរូនៃឧស្សាហកម្មបែបបៃតង និងការគ្រប់គ្រងថាមពលប្រកបដោយចីរភាព ដើម្បីជាទុនក្នុងខឿនគំនិតសម្រាប់យកទៅពិនិត្យលទ្ធភាព ក្នុងការរៀបចំគោលនយោបាយ និងទាក់ទាញការវិនិយោគលើវិស័យថាមពល និងឧស្សាហកម្មគាំទ្រនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ប្រកបដោយបរិស្ថានមេត្រី និងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត។