新闻部部长涅帕达呼吁保护大象 传承柬埔寨文化遗产

分类生态
事件时间2026-08-13
地点金边
来源柬埔寨国家电视台
发布时间2026/08/13 10:46
详情描述
新闻部部长涅帕达在“2026年艾拉瓦塔大象保护募捐晚宴”上呼吁社会各界共同保护大象,强调大象在柬埔寨历史与文化中的重要地位。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: «រួមគ្នាថ្ងៃនេះ ដើម្បីឱ្យដំរីមានថ្ងៃស្អែក»៖ ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវឱ្យរួមគ្នាអភិរក្សដំរី ជាមរតកមានជីវិតរបស់កម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសកម្មវិធី «រាត្រីសមោសរ រៃអង្គាសថវិកា អៃរាវត្តា ២០២៦» ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បានអំពាវនាវដល់សប្បុរសជន ដៃគូអភិរក្ស វិស័យឯកជន និងសាធារណជនទាំងអស់ រួមគ្នាចូលរួមការពារ និងអភិរក្សសត្វដំរី ដើម្បីធានាឱ្យសត្វដ៏មានតម្លៃនេះនៅតែមានជីវិត និងបន្តពូជសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា រាត្រីសមោសរនេះ មិនមែនគ្រាន់តែជាការជួបជុំ ឬរៃអង្គាសថវិកានោះទេ ប៉ុន្តែជាការបង្ហាញពីក្តីស្រឡាញ់ ក្តីសង្ឃឹម និងការទទួលខុសត្រូវរួមចំពោះសត្វដំរី ដែលបានរស់នៅជាមួយព្រៃឈើ មនុស្ស ប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែររាប់ពាន់ឆ្នាំមកហើយ។
ការអំពាវរបស់ ឯកឧត្តម ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា ធ្វើឡើងក្នុងកម្មវិធីរាត្រីសមោសរ អៃរាវត្តា ២០២៦ រៀបចំឡើងដោយសមាគមអភិរក្សដំរីអៃរាវត្តា នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នាសណ្ឋាគារ សាន់ & មូន រីវេសាយ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
រាត្រីសមោសរធ្វើឡើងក្នុងគោលបំណងប្រមូលធនធាន និងលើកកម្ពស់ការចូលរួមពីសាធារណជន ដើម្បីបន្តបេសកកម្មជួយសង្គ្រោះ និងអភិរក្សដំរីខ្មែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ដំរីមិនមែនគ្រាន់តែជាសត្វមួយប្រភេទទេ ប៉ុន្តែជាមរតកមានជីវិត។ រូបដំរីត្រូវបានឆ្លាក់នៅលើប្រាសាទបុរាណ ហើយវត្តមានរបស់ដំរីក៏មានជាប់ពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រ ជំនឿ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល។ ដូច្នេះ ការបាត់បង់ដំរី ក៏មានន័យថា កម្ពុជាអាចបាត់បង់ផ្នែក