警方突袭金边TARA 72场所 涉嫌剥削未成年人






分类治安
事件时间2026-08-13
地点金边
来源CN123
发布时间2026/08/14 13:50
详情描述
2026年8月13日晚,柬埔寨国家警察总署反贩卖人口和保护未成年人局联合当地执法部门,对位于金边市棉芷区棉芷3分区特拉4村路的一家名为“TARA 72”的场所展开突袭行动。
此次行动由国家警察总署副总监兼反贩卖人口和保护未成年人局局长吉波利指挥,并在金边初级法院检察官的协调下进行。该场所涉嫌从事针对未成年人的性剥削活动。
行动中,警方共扣留17人进行调查及身份核实,其中包括16名女性,受扣留人员中包含3名未成年人。目前,所有相关人员已被送往国家警察总署接受进一步调查。
警方表示,受害者在完成问询后,将被移送至金边社会福利、退伍军人与青年改造部,以获得法律保护与支持;涉案嫌疑人则将移交法院处理。国家警察总署及反贩卖人口和保护未成年人局重申,将持续打击各类针对未成年人的剥削行为,并要求经营者严格遵守法律,严禁利用未成年人从事性剥削或重体力劳动。
📋 简要摘要 ▸
警方于8月13日突袭金边名为“TARA 72”的场所,该场所涉嫌参与针对未成年人的性剥削活动,目前案件正在进一步调查中。
📋 完整原文 ▸
កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ «តារា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន
រាជធានីភ្នំពេញ៖ ដោយទទួលបានបទបញ្ជា និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅវេលាយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនរគរបាលជាតិ ទទួលបន្ទុកផែននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងក្រោមការរដឹកនាំសម្របសម្រួលនីតិវិធីពីលោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងមួយកន្លែងឈ្មោះ «តារា៧២» មានទីតាំងស្ថិតនៅផ្លូវលូប្រាំ ភូមិទ្រា៤ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន (ពេស្យាចារកុមារ)។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ (ស្រី១៦នាក់) ក្នុងនោះមានអនីតិជន ០៣នាក់ ដើម្បីធ្វើការសាកសួរ និងកំណត់អត្តសញ្ញាណ។
បច្ចុប្បន្នជនរងគ្រោះ និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី។ ចំពោះជនរងគ្រោះបន្ទាប់ពីបញ្ចប់ការសាកសួររួចរាល់នឹងត្រូវបញ្ជូនទៅកាន់មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីទទួលបានការគាំពារ និងកិច្ចគាំទ្រនានាតាមផ្លូវច្បាប់ ចំណែកជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាកា។
អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់អនីតិជនក្នុងគ្រប់ទម្រង់នៃកេងប្រវ័ញ្ចផ្លូវភេទ និងការងារធ្ងន់ធ្ងរឡើយ។
សកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើអនីតិជន នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាព និងអនាគតរបស់កុមារកម្ពុជាអនុលោមតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។
សូមរាយការណ៍មកលេខទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨ ក្នុងករណីសង្ស័យមានអំពើកេងប្រវ័ញ្ចគ្រប់ទម្រង់លើអនីតិជន។
ព័ត៌មានរហ័សថ្មីៗ HOTNEWS
ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
https://t.me/cambodianews12
https://t.me/Cambodainew123
https://www.facebook.com/share/19G4XsyY5o/
ទំនាក់ទំនងផ្សេងៗ 0717095001
@NGINSOKHUN