洪玛奈宣布提高磅克良船夫收入分成 永久保留增长额
分类民生政策
事件时间2026-06-20 00:00
地点暹粒
来源柬埔寨旅游部
发布时间2026/06/21 10:33
详情描述
2026年6月20日,柬埔寨首相洪玛奈在暹粒省考察期间,与磅克良旅游船夫协会代表进行交流,了解当地居民的生活状况及旅游服务收入分配情况。
针对当前受中东局势影响导致的燃油价格上涨,给当地船夫带来的经济压力,洪玛奈在与吴哥机构负责人讨论后宣布,政府决定提高旅游服务收入中分配给磅克良旅游船夫的比例,以缓解社区居民的生活负担。
洪玛奈明确表示,该项收入分成增长额将永久保留。即便未来燃油价格出现回落,政府也不会削减这一分配比例,旨在确保社区居民能够持续获得更高的经济收入。
与此同时,洪玛奈要求当地社区保持团结,通过提升旅游服务质量和确保服务透明度,增强游客信任,从而吸引更多国内外游客前往参观。
📋 简要摘要 ▸
洪玛奈总理在暹粒磅克良考察期间,针对旅游船夫面临的油价上涨压力,宣布提高旅游收入分成比例。政府决定永久保留该增长额,即使未来油价下跌也不再削减,旨在直接增加社区居民收入,并要求社区提升旅游服务质量以吸引更多游客。
📋 完整原文 ▸
ក្រោយពីត្រឡប់មកពីប្រជុំនៅសហព័ន្ធរុស្សី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ។
ក្នុងដំណើរកម្សាន្តនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាគលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។ ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឱ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
អ្វីជាការស្នើសុំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីគឺ សូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ។
ខេត្តសៀមរាប ថ្ងៃសៅរ៍ ទី ២០ មិថុនា ២០២៦
#Cambodia
#greenseasoncambodia
#SolidaritySeason
#ministryoftourismcambodia
#huothak