商务部部长出席CAFE26农业展会开幕式









事件时间2026-10-24
地点金边钻石岛
来源柬埔寨商务部
发布时间2026/10/24 16:27
详情描述
2026年10月24日上午,柬埔寨农业论坛及展会(CAFE 26)在金边钻石岛会展中心开幕。柬埔寨副总理索金达代表首相洪玛奈出席开幕式,商业部部长占妮莫、农业部部长狄丁、工业部部长韩万迪,以及菲律宾农业部长弗朗西斯科·蒂乌·劳雷尔、菲律宾贸易与工业部长玛丽亚·克里斯蒂娜·罗克等官员及多国投资者、出口商代表参加活动。
商业部部长占妮莫在致辞中表示,该展会旨在通过产品展示、商务对接及对话交流,连接国内外市场,促进农产品生产商、加工商、投资者及出口商之间的合作,从而扩大柬埔寨农业及农产品加工业的投资机会。
占妮莫部长介绍了商业部在提升农产品竞争力及拓展国际市场方面的九项重点措施:一是推进公共服务数字化,整合CamDX平台并提供电子原产地证书(e-CO)及在线支付服务;二是实施出口快速通道,将原产地证书签发时间缩短至4小时;三是推广“柬埔寨制造”(Made in Cambodia)及“女性制造”(Made by Her)品牌,目前已有884家超市及便利店参与;四是与10家饲料生产企业签署谅解备忘录,收购红玉米、木薯、碎米及米糠等本地原材料;五是支持小农户,在18个省份建设172个市场基础设施,促成9239份购销合同,惠及9.5万户家庭,并定期举办周末农产品集市;六是发展公私合营(PPP)模式的批发市场及边境市场,以稳定价格并降低物流成本;七是加强知识产权保护,通过注册集体商标、地理标志(GI)及柬埔寨认证标志,提升产品质量与市场信任度;八是利用28项自由贸易协定及与新加坡签署的粮食安全谅解备忘录,实现市场多元化;九是推动国际推广,目前已协助柬埔寨产品进入全球约2.3万个销售点。
📋 简要摘要 ▸
商务部部长Cham Nimul出席了CAFE26农业论坛及展会,强调了提升农产品竞争力和拓展国际市场的重要性。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុងពិធីបើក «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26)»
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26)» ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម Francisco TIU LAUREL Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វ៊ីលីពីន លោកជំទាវ Ma. Cristina A. Roque រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋហ្វីលីពីន ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ធុរជន វិនិយោគិន ក្រុមហ៊ុននាំចេញ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការបន្តរៀបចំ “វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា” នេះ គឺជាយន្តការមួយរួមចំណែកក្នុងការតភ្ជាប់ទីផ្សារទាំងក្នុង និងក្រៅប្រទេស តាមរយៈការផ្សព្វផ្សាយ ការដាក់តាំងបង្ហាញផលិតផល ការបង្កើតជំនួប និងកិច្ចសន្ទនារវាងកសិករ និងសិប្បកម្មផលិត កែច្នៃ ធុរជន វិនិយោគិន ក្រុមហ៊ុននាំចេញ ដៃគូអភិវឌ្ឍន៍ និងតួអង្គសំខាន់ៗដទៃទៀតក្នុងខ្សែច្រវាក់តម្លៃ ដែលនឹងបង្កើនឱកាសនៃការធ្វើធុរកិច្ច និងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ស្បៀងអាហារនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីវិធានការសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សារភ្ជាប់ និងលើកកម្ពស់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ព្រមទាំងការជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ ១. ឌីជីថលូបនីយកម្មសេវាសាធារណៈ៖ បន្តសមាហរណកម្មទៅក្នុងថ្នាល CamDX, ចេញវិញ្ញាបនបត្រ e-CO, និងប្រព័ន្ធទូទាត់កម្រៃសេវាតាមអនឡាញ/Mini App ២. សេវារហ័សសម្រាប់ការនាំចេញ (Express Services)៖ រៀបចំសេវារហ័សក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ក្នុងរយៈពេលត្រឹមតែ ៤ម៉ោង ៣. យុទ្ធនាការផលិតផលជាតិ #MadeInCambodia៖ មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចូលរួម ៨៨៤ ផ្សារ និងយុទ្ធនាការ #MadeByHer ៤. ការជំរុញវត្ថុធាតុដើមក្នុងស្រុកតាមរយៈការចុះ MOU ជាមួយក្រុមហ៊ុនផលិតចំណីសត្វចំនួន ១០ ដើម្បីប្រមូលទិញពោតក្រហម ដំឡូងមី កញ្ចុងអង្ករ និងកន្ទក់ ៥. ការគាំទ្រកសិករខ្នាតតូច៖ សាងសង់ហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ១៧២ កន្លែង ក្នុង ១៨ ខេត្ត សម្រេចបានកិច្ចសន្យាទិញ-លក់ ៩ ២៣៩ កិច្ចសន្យា ជាមួយកសិករ ៩.៥ ម៉ឺនគ្រួសារ និងរៀបចំ «ផ្សារផលិតផលខ្មែរ (ចុងសប្តាហ៍)» ៦. ការអភិវឌ្ឍផ្សារប្រមូលផ្តុំ (PPP)៖ រៀបចំផ្សារបោះដុំ និងផ្សារជាប់ព្រំដែន ដើម្បីរក្សាស្ថិរភាពថ្លៃ និងកាត់បន្ថយការចំណាយដឹកជញ្ជូន ៧. កម្មសិទ្ធិបញ្ញា និង Cambodia Certification Mark៖ ចុះបញ្ជីម៉ាកសមូហភាព/GI និងរៀបចំបង្កើតម៉ាកវិញ្ញាតកម្ម Cambodia Certification Mark ដើម្បីពង្រឹងគុណភាព និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរ ៨. ពិពិធកម្មទីផ្សារ និងសន្តិសុខស្បៀង៖ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសរុប ២៨ និង MOU សន្តិសុខស្បៀងជាមួយសិង្ហបុរី ៩. ការផ្សព្វផ្សាយលើឆាកអន្តរជាតិ៖ សម្របសម្រួលដាក់លក់ផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិប្រមាណ ២៣ ០០០ ទីតាំង ទូទាំងពិភពលោក។…
👉 [អានបន្ត](https://m.facebook.com/story.php?story_fbid=pfbid0NLt6b1GkRzMhkJtKgzkDT7zY85fc3kgZmwn3uHd3VXAn6cSZBsiCTZDfS5KD1cfml&id=100064434949568)…
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))