卢旺达总统卡加梅访柬 向国父纪念像献花圈

卢旺达总统卡加梅访柬 向国父纪念像献花圈
分类外交
事件时间2026-11-13
地点金边
来源柬埔寨国家电视台
发布时间2026/11/13 13:28

详情描述

卢旺达总统保罗·卡加梅与第一夫人于11月12日至13日对柬埔寨进行国事访问,应西哈莫尼国王邀请。13日中午,卡加梅一行前往已故国父西哈努克纪念像前敬献花圈并默哀,随后出席第20届法语国家峰会相关活动。随行人员包括国王私人顾问及监察部长等。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរូប «ព្រះបរមរតនកោដ្ឋ» នៅវេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូរវ៉ាន់ដា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមព្រះរាជសារអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ បន្ទាប់ពីឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូ បានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ រួចមក ឯកឧត្តម បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមណ្ឌបព្រះបរមរូប ដែលទទួលស្វាគមន៍ដោយ ឯកឧត្តម  ម៉ែន វុទ្ធី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំង និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញអមដំណើរឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូរវ៉ាន់ដា ដោយឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជារដ្ឋមន្រ្តីអមដំណេីរគណៈប្រតិភូ ព្រមទាំងមន្រ្តីសំខាន់ៗរបស់ក្រសួងស្ថាប័នពាក់ព័ន្ធជ