韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃

韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
韩桑林主持特本克蒙省龙舟赛 送水节民众游客踊跃
1/10
分类节庆活动
事件时间2026-11-20
地点特本克蒙省
来源柬埔寨旅游部
发布时间2026/11/22 13:24

详情描述

特本克蒙省2026年送水节龙舟赛11月20日在省内人工河一带举行,参议院名誉主席韩桑林及夫人主持。活动为送水节、放水灯与拜月系列传统节庆的一环,吸引来自各省民众及国内外游客到场观赛,现场气氛热烈。
📋 完整原文 ▸
ពិធីប្រណាំងទូក ដើម្បីអបអរបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ (ខេត្តត្បូងឃ្មុំ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូក ក្នុងឱកាសរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅបរិវេណអាងទន្លេសិប្បនិម្មិត ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បុណ្យអុំទូកខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញដោយស្មារតីសាមគ្គីភាព ដោយមានការប្រកួតប្រណាំងទូកខ្នាតអន្តរជាតិ ទូកផ្កាចារ និងទូកខ្នាតពិសេសអន្តរជាតិ ដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិមកពីបណ្ដាខេត្តនានា។ ខេត្តត្បូងឃ្មុំ, ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ #Cambodia #CambodiaKingdomOfWonder #ministryoftourismcambodia #huothak