实居省宪兵协调寻回走失宠物犬 主人公开致谢
分类社会/民生
地点实居省茨巴蒙市
来源热闻24小时
发布时间2026/11/26 09:08
详情描述
实居省茨巴蒙市宪兵基层单位接报后协调处置一起宠物犬走失事件,最终找回并交还主人。事主对宪兵介入表示感谢,相关通报由省宪兵指挥部对外发布,属地方治安力量参与民生事务的典型案例。
📋 完整原文 ▸
ប្រជាពលរដ្ឋបានសម្តែងទឹកចិត្តសប្បាយរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវកិច្ចអន្តរាគមន៍ដោះស្រាយសម្របសម្រួលពីកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីបាត់សត្វចិញ្ចឹមដែលជាទីស្រលាញ់(បាត់ឆ្កែ)ហើយត្រូវបានរកឃើញនិងប្រគល់អោយមកវិញ...
កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធក្រុងច្បារមន បានធ្វើការដោះស្រាយសម្របសម្រួលពាក់ព័ន្ធករណីបាត់សត្វចិញ្ចឹមដែលជាទីស្រលាញ់(បាត់ឆ្កែ)។
តាមការរាយការណ៍ពីប្រពលរដ្ឋមានឈ្មោះ អុឹម ស្រីម៉ៅ ភេទស្រី អាយុ៣៤ឆ្នាំ ដោយគាត់បានបាត់សត្វឆ្កែ១ក្បាល នៅភូមិព្រៃកន្ទេាច សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក៏គាត់បានឃើញសត្វឆ្កែរបស់ខ្លួន នៅផ្ទះឈ្មោះ សឿន សុខនិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លុះនៅវេលាម៉ោង០៩:០៨នាទីព្រឹក នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឈ្មោះ អុឹម ស្រីម៉ៅ បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដើម្បីធ្វើការដោះស្រាយយកសត្វឆ្កែមកវិញ។បន្ទាប់ពីទទួលបាននូពាក្យបណ្តឹងភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បាន ធ្វើការស្រាវជ្រាវ ទំនាក់ទំនងហៅ ឈ្មោះ សឿន សុខនិត មកកាន់មូលដ្ឋានកងរាជអាវុធហត្ក្រុងច្បារមន។ជាលទ្ធផលក្រោមកិច្ចអន្តាគមន៏ដោះស្រាយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់អាវុធហត្ថក្រុងច្បារមន ឈ្មោះ សឿន សុខនិត បានព្រមប្រគល់សត្វឆ្កែ អោយទៅម្ចាស់វិញ។ដោយម្ចាស់ដើម ឈ្មោះ អុឹម ស្រីម៉ៅ បានជូនប្រាក់ចំនួន២០០,០០០រៀល ទៅអោយឈ្មោះ សឿន សុខនិត ថ្លៃចាក់ថ្នាំ និងមើលថែរយៈពេល៤ខែកន្លងមកនេះ។
ជាចុងក្រោយ ប្រជាពលរដ្ឋឈ្មោះ អុឹម ស្រីម៉ៅ បានសម្តែងទឹកចិត្តសប្បាយរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវកិច្ចអន្តរាគមន៍ដោះស្រាយសម្របសម្រួលពីកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីបាត់សត្វចិញ្ចឹមដែលជាទីស្រលាញ់(បាត់ឆ្កែ)ហើយត្រូវបានរកឃើញនិងប្រគល់អោយមកវិញ៕
#ឧត្តមសេនីយ៌ត្រីម៉េងស្រ៊ុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
✅https://www.facebook.com/profile.php?id=61557139501204&mibextid=LQQJ4d
✅Channel telegram: https://t.me/+jbFB1vAXH5hkMTI1
https://www.facebook.com/profile.php?id=100044642550086&mibextid=LQQJ4d
✅TikTok https://www.tiktok.com/@meng.srun9?_t=8qmWhkO7WH