新闻部筹备年度总结大会 重点应对数字时代虚假信息

新闻部筹备年度总结大会 重点应对数字时代虚假信息
分类政治
事件时间2026-10-14
地点金边
来源柬埔寨国家电视台
发布时间2026/10/14 18:12

详情描述

2026年10月14日下午,柬埔寨新闻部长涅帕达在金边主持召开会议,部署2026年新闻与视听工作总结大会及相关筹备工作。 此次会议旨在为即将召开的年度总结大会及东盟反假新闻会议做好准备。年度总结大会将回顾2026年的工作成果,分析当前面临的挑战与经验,并制定2027年的工作方向与优先事项,以适应柬埔寨新闻与视听领域的发展需求。 会议同时重点讨论了东盟多边会议的筹备事宜,该会议主题聚焦于数字时代的虚假信息防范及合成信息管理。通过此次会议,旨在加强各方对话与经验分享,深化东盟成员国间的合作,以应对数字技术发展及当前信息传播环境带来的新挑战。 出席本次会议的人员包括新闻部常务国务秘书、国务秘书、副国务秘书、总干事及多位部门领导。
📋 简要摘要 ▸
柬埔寨新闻部长涅帕达主持会议,筹备2026年新闻与视听工作总结大会及东盟反假新闻会议,重点探讨数字时代虚假信息管理。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៦ និងសន្និសីទអាស៊ានស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ព្រមទាំងការត្រៀមរៀបចំសន្និសីទពហុភាគីពាក់ព័ន្ធរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងព័ត៌មានសំយោគក្នុងសម័យឌីជីថល។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងជំរុញការត្រៀមរៀបចំកម្មវិធីសំខាន់ៗទាំងពីរឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ដោយធានាថាការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំអាចឆ្លុះបញ្ចាំងពីសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងបទពិសោធន៍ការងារកន្លងមក ព្រមទាំងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់ឆ្នាំ២០២៧ ស្របតាមតម្រូវការអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ ទន្ទឹមនឹងនេះ ការត្រៀមរៀបចំសន្និសីទពហុភាគីពាក់ព័ន្ធរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងព័ត៌មានសំយោគក្នុងសម័យឌីជីថល ក៏ជាកិច្ចការសំខាន់មួយក្នុងការជំរុញកិច្ចសន្ទនា ការចែករំលែកបទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗដែលកើតចេញពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងការផ្សព្វផ្សាយព័ត៌មានក្នុងបរិបទបច្ចុប្បន្ន។ កិច្ចប្រជុំនាឱកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនរូបទៀត៕ 作者: ប្រុស អាន 分类: ព័ត៌មានជាតិ