柬埔寨清真产品认证推广活动马德望启动 推动厂商重新登记










分类经贸
事件时间2026-11-17
地点马德望
来源柬埔寨商务部
发布时间2026/11/19 11:33
详情描述
2026年11月17日上午,柬埔寨清真产品检验委员会在马德望省举办“柬埔寨清真产品标准技术认证宣传与重新登记协调活动”开幕式。工业科技与创新部副国务秘书马特·萨里代表商务部长、委员会主席占妮莫出席,并与马德望
📋 简要摘要 ▸
柬埔寨清真产品检验委员会在马德望省举办宣传推广活动,协调并推动清真产品技术标准认证的重新登记工作。活动于11月17日上午开幕,工业科技与创新部副国务秘书马特·萨里、马德望省副省长共同主持,商务部长占妮莫派代表出席。
📋 完整原文 ▸
គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា រៀបចំយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា នៅខេត្តបាត់ដំបង
...
(បាត់ដំបង)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. និង ឯកឧត្តម ទេព ហន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក «យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា» នៅខេត្តបាត់ដំបង ដោយមានសមាសភាពអញ្ជើញចូលរួមមកពីមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត គណៈអ៊ីម៉ាំខេត្ត សភាពាណិជ្ជកម្មខេត្តបាត់ដំបង សមាគមសហគ្រិនស្ត្រីសាខាខេត្តបាត់ដំបង សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបាត់ដំបង ម្ចាស់រោងចក្រអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ធុរជន និងនិស្សិតជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា យុទ្ធនាការនេះគឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងគោលបំណងសំខាន់ៗចំនួន ៣៖
១. ផ្សព្វផ្សាយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម លេខ ០៧០ ព.ណ ន.ហឡ. ប្រក. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ដែលបានកែសម្រួលលើប្រកាសចាស់ ធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគន្លឹះមួយចំនួន និងការអនុញ្ញាតឱ្យពង្រីកបញ្ជីផលិតផលជាដើម។
២. បង្កើនការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា។
៣. ផ្សព្វផ្សាយឱ្យបានដឹងអំពីវិធានការចំពោះភាពមិនអនុលោមក្នុងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ឬការប្រើប្រាស់ស្លាកសញ្ញាហាឡាលដោយមិនមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ។
សូមបញ្ជាក់ជូនថា យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៦ ដោយផ្តើមចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងបន្តទៅតាមបណ្តាខេត្តគោលដៅមួយចំនួនទៀត រួមមាន៖ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត-កែប និងខេត្តព្រះសីហនុ ដោយនឹងមានការរៀបចំបញ្ជរផ្តល់ប្រឹក្សាយោបល់ និងសម្របសម្រួលទទួលពាក្យស្នើសុំនៅទីតាំងប្រារព្ធពិធីផ្ទាល់៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))