碧占莫妮主持联合国儿童基金会亲善大使任命仪式










分类社会
事件时间2026-06-01 15:00
地点金边
来源柬埔寨通讯社
发布时间2026/06/01 18:51
详情描述
2026年6月1日下午15时,联合国儿童基金会(UNICEF)柬埔寨办事处在金边举办亲善大使任命仪式,并庆祝国际儿童节。柬埔寨总理夫人碧占莫妮博士出席并主持了本次活动。
本次活动以“携手共筑儿童未来”为主题。碧占莫妮博士在仪式上对国际儿童节(6月1日)、世界无童工日(6月12日)以及2026年柬埔寨儿童节的到来表示祝贺。她指出,今年相关纪念活动的主题为“和平是尊重与保护儿童的基础”。
碧占莫妮博士在致辞中对联合国儿童基金会长期以来与柬埔寨政府的合作表示感谢。她高度评价了该组织数十年来在改善柬埔寨儿童健康、营养、教育、供水及卫生条件等方面所作的贡献,并表示这些努力有效提升了当地儿童的福利水平,使更多儿童获得了受教育和享受医疗服务的机会。
碧占莫妮博士强调,和平是儿童成长与发展的基石。对于儿童而言,和平意味着家庭安全、能够正常入学、在无恐惧的环境中成长,以及对未来的希望。她回顾了战争给柬埔寨儿童带来的负面影响,指出战争曾导致许多儿童流离失所、失去受教育机会及公共服务保障,严重阻碍了儿童的生存与发展。
📋 简要摘要 ▸
碧占莫妮博士于6月1日主持联合国儿童基金会柬埔寨办事处亲善大使任命仪式,并庆祝国际儿童节。活动主题为“携手共筑儿童未来”,碧占莫妮高度评价了联合国儿童基金会数十年来在柬埔寨儿童健康、教育及福利保障方面所作的贡献,并强调和平是儿童成长与发展的基石。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា និងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា
(AKP) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា និងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ដែលរៀបចំឡើងដោយ អង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីកុមារគ្រប់រូប” ។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការរៀបចំខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារកុមារ”។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរជូនអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្នុងការគាំទ្រដល់សុខភាព អាហារូបត្ថម្ភ ការអប់រំ ការការពារ ទឹកស្អាត អនាម័យ និងសុខុមាលភាពរបស់កុមារ។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កុមារជាច្រើនទទួលបានឱកាសរៀនសូត្រ សេវាសុខភាពល្អ និងការយកចិត្តទុកដាក់យ៉ាងដិតដល់។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់កុមារ សន្តិភាព គឺជាសុវត្ថិភាពនៅក្នុងគ្រួសារ និងជាឱកាសដែលកុមារអាចបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្តីសង្ឃឹមសម្រាប់អនាគត។ ជាក់ស្តែង ផលវិបាកនៃសង្គ្រាមដែលកើតឡើងនាពេលកន្លងមកបាននាំឱ្យកុមារកម្ពុជាជាច្រើនត្រូវព្រាត់គ្រួសារ បាត់បង់លំនៅឋាន សាលារៀន សេវាសាធារណៈនានា ដែលធ្វើឱ្យឱកាសរស់របស់កុមាររងគ្រោះត្រូវកាត់ផ្តាច់យ៉ាងធំធេង។
(រាជធានីភ្នំពេញ រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦)