关于“评估石棉使用对经济影响”的咨询研讨会
| 分类 | 公共卫生/政策 |
|---|---|
| 事件时间 | 2026年4月2日 |
| 事件地点 | 金边 |
| 发布时间 | 2026-04-03 13:43 |
新闻摘要
柬埔寨卫生部与国土规划部联合举办研讨会,讨论石棉对经济、公共健康及环境的影响,并探讨建筑材料中石棉的管控问题。
📄 完整原文 ▶ 查看原文 →
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី "ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្តុស" —— រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី "ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្តុស" ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សូមជម្រាបជូនថា អាសបេស្តុស Asbestos គឺជាក្រុមនៃសារធាតុរ៉ែ ដែលកើតឡើងដោយធម្មជាតិ ដែលជាបណ្តុំនៃសរសៃ ធន់នឹងកំដៅ ភ្លើង និងសារធាតុគីមី ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មជាច្រើន។ ការប៉ះពាល់សារធាតុអាសបេស្តុសក្នុងរយៈពេលចាប់ពី ១០ឆ្នាំឡើង អាចបណ្តាលឱ្យកើតជំងឺអាសបេស្តូសស៊ីស មហារីកសួត មហារីកស្រោមសួត មហារីកបំពង់ក និងអូវ៉ែរ។ សិក្ខាសាលាបានពិភាក្សា ការកំណត់នូវសារធាតុប្រើប្រាស់នៅក្នុងគ្រឿងបង្គុំសំណង់ សម្ភារៈសំណង់មួយចំនួន វាយនភ័ណ្ឌ និងសម្ភារៈផ្សេងទៀត ដែលមានសារធាតុ គ្រោះថ្នាក់អាសបេស្តុស ប៉ះពាល់ដល់សុខភាពប្រជាជន និងបរិស្ថាន។ ដើម្បីកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការនាំចូល ក៏ដូចជាដើម្បីធានានូវសុខុមាលភាព និងដំណើរការនៃសេដ្ឋកិច្ចលើវិស័យសំណង់ ក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ អនុវត្តនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយការកើតជំងឺពាក់ព័ន្ធសារធាតុអាសបេស្តុស ដូចទៅ៖ -បង្កើនការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ឱ្យបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព -អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹង ដល់ប្រជាជនពីផលប៉ះពាល់ នៃសារធាតុអាសបេស្តុស ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការកើតជំងឺពាក់ព័ន្ធសារធាតុអាសបេស្តុសនៅកម្ពុជា នាពេលអនាគត -អ្នកជំនាញវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ ត្រូវបង្កើនចំណេះដឹង ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងផ្តល់ការព្យាបាលជំងឺពាក់ព័ន្ធសារធាតុអាសបេស្តុស ប្រកបដោយទំនុកចិត្ត -ក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការកាត់បន្ថយការនាំចូល និងប្រើប្រាស់សម្ភារៈដែលមានផ្ទុកសារធាតុអាសបេស្តុស ជាពិសេសសម្ភារៈសំណង់ ប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចនាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាពប្រជាជន -អាជ្ញាធររាជធានី ខេត្ត ចូលរួមធ្វើការផ្សព្វផ្សាយដល់ប្រជាជន ក្នុងសហគមន៍ ចៀសវាងធ្វើការកែច្នៃឡើងវិញនូវសម្ភារៈសំណង់ ដែលអាចមានផ្ទុកសារធាតុអាសបេស្តុស។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈស្ថាបត្យកម្មកម្ពុជា នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល អង្គភាពសំណង់សាធារណៈ និងឯកជន និងអង្គការដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ។ **🌐** [Website](https://moh.gov.kh/kh/home 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibex… 📱 [Telegram](https://t.me/MOHCambodia 📱 [X (twitter)](https://x.com/MohCambodia 📱 [Tiktok](https://www.tiktok.com/@mohcambodia 📱 [YouTube](https://www.youtube.com/@MOHCambodia)