茶胶省警方破获毒品案件并发生交火
| 分类 | 治安 |
| 事件时间 | 2026年4月2日 11:50 |
| 事件地点 | 茶胶省巴提县 |
| 发布时间 | 2026-04-02 19:52 |
新闻摘要
茶胶省警方在执行禁毒任务时与毒贩发生交火,造成多名人员受伤,最终逮捕7名嫌疑人。
អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ វេលាម៉ោង១១:៥០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងកំឡុងពេលប្រតិបត្តិការជនល្មើសបានធ្វើការបាញ់តដៃជាមួយសមត្ថកិច្ចមុន ទេីបសមត្ថកិច្ចបាញ់ការពារខ្លួនវិញ បណ្ដាលឲ្យជនល្មេីសម្នាក់ត្រូវរបួស ចំណែកឯសមត្ថកិច្ច២រូបបានរងរបួសធ្ងន់ កំពុងបញ្ជូនទៅមន្ទីរពេទ្យរុស្សី ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើសសរុបចំនួន ៧នាក់(ស្រីម្នាក់) ក្នុងនោះមានមេក្លោងធំធ្វើការជួញដូរយ៉ាងសកម្មម្នាក់…
អានបន្តចុច [សារព័ត៌មាន ហង្សតូច ](https://www.facebook.com/share/p/18PWkQjy6N/?mibextid=wwXIfr)