柬埔寨首相洪玛奈于9月6日携家人游览金边步行街,并对金边市政
分类政治
事件时间2026-09-06
地点金边
来源新鲜报
发布时间2026/09/07 08:29
详情描述
2026年9月6日晚,柬埔寨首相洪玛奈携夫人碧占莫妮及女儿,前往金边步行街(Walk Street)游览。
洪玛奈表示,此前因边境局势等原因,该步行街的启用仪式曾多次推迟,此次游览实现了他带家人前往该地参观的愿望。
在游览过程中,洪玛奈对金边市政府在步行街的安全与秩序管理工作给予了肯定。他指出,尽管未能走遍步行街的每一个角落,但现场良好的安保与秩序保障,为当地民众及外国游客提供了舒适的休闲环境,现场设有各类餐饮及艺术表演。
洪玛奈通过社交媒体发布了相关视频与信息,并对现场民众表达了感谢。
📋 简要摘要 ▸
柬埔寨首相洪玛奈于9月6日携家人游览金边步行街,并对金边市政府在安全与秩序方面的管理工作给予高度评价。
📋 完整原文 ▸
ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅ Walk Street ក្នុងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី៧ ខែសីហានេះ សម្តេចបវរធិបតីប បានបង្ហោះសារដោយបញ្ជាក់ថា សម្តេចបាននាំភរិយា និងកូន ទៅលេង Walk Street ដូចបំណងហើយ។ ជាមួយគ្នានេះ សម្តេចបានកោតសរសើរសាលារាជធានីភ្នំពេញ ដែលបានរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។
សម្តេចបានបង្ហោះវីដេអូ និងជាមួយសារមានខ្លឹមសារដូច្នេះថា៖ « ទីបំផុតខ្ញុំបាននាំភរិយានិងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ។
ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសបានមកលេងកម្សាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកម្សាន្ត។
ខ្ញុំក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោកអ៊ំ ពូ មីង បងប្អូន ក្មួយៗ សម្រាប់រូបខ្ញុំ ព្រមទាំងភរិយានិងកូន។
ថ្ងៃអាទិត្យ ទី ៦ កញ្ញា ២០២៦»៕