卫生部在贡布与菩萨省开展登革热防控培训
分类医疗
事件时间2026-08-19
地点贡布、菩萨省
来源柬埔寨卫生部
发布时间2026/08/24 09:44
详情描述
2026年8月19日至20日,柬埔寨卫生部登革热防控进展监测工作组前往国公省与菩萨省,开展为期两天的登革热诊疗培训及工作督导。此次活动由卫生部国务秘书李春(Ly Chhuong)医生及副国务秘书斯鲁伊·阿杜拉(Sroy Adollar)医生带队,并联合金边坤塔帕花医院及暹粒省查亚瓦曼七世医院共同举办。
培训旨在应对近期登革热病例的增长,通过分享专业技术与临床经验,提升基层医护人员对登革热的诊断准确性与治疗效率。参训人员包括来自两省各级医院的医生、专科医师及护理人员。卫生部领导要求参训学员通过此次培训提升专业能力,并在各自医院担任骨干,负责后续的内部培训工作。
在督导环节,卫生部工作组实地考察了国公省及菩萨省内省立医院与县级转诊医院的诊疗情况,重点检查了以下工作:一是登革热患者的收治与分流管理,确保医疗资源分配符合技术规范,保障治疗质量与安全;二是患者转诊流程,要求各医院严格按照技术标准,及时将重症患者转送至更高等级的医疗机构;三是针对民众的健康教育工作,指导居民清理积水,消除蚊虫滋生环境,从源头预防登革热传播。
此次活动共有金边坤塔帕花医院代表、暹粒省查亚瓦曼七世医院院长雅占纳(Yai Chantana)教授,以及两省卫生局与医院相关负责人参加。卫生部领导在活动中转达了卫生部长的慰问,并对两省医护人员在登革热防控与救治工作中的表现表示认可。
📋 简要摘要 ▸
卫生部在贡布和菩萨省开展登革热防控及诊疗培训,以应对近期登革热病例的增加,并与坤塔帕花医院合作提升诊疗水平。
📋 完整原文 ▸
ការចុះគាំទ្រ និងតាមដានវឌ្ឍនភាព នៃការគ្រប់គ្រងជំងឺគ្រុនឈាម និងវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម» នៅខេត្តកោះកុង និងពោធិ៍សាត់។
——
ខេត្តកោះកុង និងពោធិ៍សាត់៖ ថ្ងៃពុធ ទី១៩ និងថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល តាមបណ្តារាជធានី ខេត្ត ដឹកនាំដោយឯកឧត្ដមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ និងឯកឧត្ដមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជំងឺគ្រុនឈាម ដោយសហការជាមួយមន្ទីរពេទ្យគន្ឋបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប។
គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេស និងវិធានការព្យាបាលថ្មីៗ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាមបានឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។
ថ្នាក់ដឹកនាំទាំងពីររូបបានជួបសំណេះសំណាល ក្នុងពិធីបើកបើកវគ្គបណ្តុះបណ្តាល ដោយផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីសាស្រ្តាចារ្យ ដែលជាអ្នកឯកទេសនៃជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាព ដើម្បីក្លាយជាគ្រូបង្គោលប្រចាំមន្ទីរពេទ្យរបស់ខ្លួន សម្រាប់ការបណ្តុះបណ្តាលបន្ត ទៅដល់សហការីជាគ្រូពេទ្យ ជាគិលានុបដ្ឋាកនៅពេលបន្តបន្ទាប់ទៀត។
បន្ទាប់ពីបើកវគ្គរួច ថ្នាក់ដឹកនាំ បានអញ្ជើញចុះអភិបាលពិនិត្យការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ក្នុងភូមិសាស្រ្ត នៃខេត្តទាំងពីរ ដើម្បីពិនិត្យមើលស្ថានភាព៖
-ការងារគ្រប់គ្រង បែងចែកអ្នកជំងឺសម្រាកពេទ្យ ជាពិសេសអ្នកជំងឹគ្រុនឈាម ដែលកំពុងតែមានចំនួនច្រើន ឱ្យសមស្រប ប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីការថែទាំ ព្យាបាល និងតាមដានជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
-ការងារបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ដែលមានកម្រិតខ្ពស់ជាង ឱ្យទាន់ពេលវេលា តាមបទដ្ឋានបច្ចេកទេស និងប្រកបដោយសុវត្ថិភាព។
-ការផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ជម្រកមូសដែលជាភ្នាក់ចម្លងជំងឺគ្រុនឈាម។
សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីតំណាងមន្ទីរពេទ្យគន្ឋបុប្ផាភ្នំពេញ និងលោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប តំណាងឯកឧត្ដមប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្ទីរសុខាភិបាលខេត្តពោធិសាត់ មន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ លោក លោកស្រី ជាវេជ្ជបណ្ឌិត ឯកទេស គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាកមកពីគ្រប់មន្ទីរពេទ្យទាំងអស់ នៃខេត្តទាំងពីរ។
ជាចុងក្រោយថ្នាក់ដឹកនាំបានពាំនាំការសួរសុខទុក្ខ និងការកោតសរសើរពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការការពារ និងលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ ការបង្ការ ការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាមបានយ៉ាងល្អប្រសើរ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)