布拉索昆会见土耳其新任大使 双方重申深化双边合作
分类外交
事件时间2026-06-11 09:00
地点金边
来源柬埔寨外交国际合作部
发布时间2026/06/11 13:55
详情描述
2026年6月11日上午9时,柬埔寨副总理兼外交与国际合作部部长布拉索昆在金边会见了土耳其新任驻柬埔寨大使梅苏特·厄兹詹。
布拉索昆对梅苏特·厄兹詹履新表示欢迎与祝贺,并对柬埔寨与土耳其在多领域取得的积极双边关系及合作成果表示满意。双方共同回顾并欢迎了2026年3月举行的第四次双边磋商所取得的成果。
梅苏特·厄兹詹对此次会见表示感谢,并承诺在任期内将与柬埔寨外交部及相关机构保持密切协作,致力于进一步加强两国间的伙伴关系。
会谈期间,布拉索昆还向梅苏特·厄兹詹通报了柬泰边境问题的最新进展。
📋 简要摘要 ▸
2026年6月11日,柬埔寨外交部部长布拉索昆会见土耳其新任驻柬大使梅苏特·厄兹詹。双方对两国在多领域的合作进展表示满意,并承诺在未来任期内加强外交与机构间协作。此外,布拉索昆还向大使通报了柬泰边境问题的最新进展。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះឯកឧត្តម Mesut Özcan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា និងសម្តែងការពេញចិត្តយ៉ាងជ្រាលជ្រៅដល់សន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងតួកគីយ៉េ គ្របដណ្តប់លើវិស័យជាច្រើន។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាផងដែរ។ ភាគីទាំងពីរក៏បានស្វាគមន៍លទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី៤ រវាងក្រសួងការបរទេសទាំងពីរដែលបានរៀបចំឡើងកាលពីខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ។
ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូន ឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ។
On the morning of 11 June 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, received a courtesy call by His Excellency Mesut Özcan, Ambassador Extraordinary and Plenipotentiary of the Republic of Türkiye to the Kingdom of Cambodia.
His Excellency the Deputy Prime Minister warmly welcomed and extended his congratulations to His Excellency Mesut Özcan on his appointment as Ambassador of the Republic of Türkiye to Cambodia and expressed his deep satisfaction with the positive momentum of bilateral relations and fruitful cooperation between Cambodia and Türkiye, spanning across various sectors.
In response, His Excellency Ambassador Mesut Özcan expressed his deep gratitude to His Excellency the Deputy Prime Minister for the warm welcome as well as the opportunity to pay a courtesy call and also vowed to continue working closely with the Ministry of Foreign Affairs and International Cooperation, as well as other relevant ministries/institutions, to strengthen the partnership with Cambodia during his diplomatic mission in Cambodia. Both sides also welcomed the fruitful outcomes of the Fourth Bilateral Consultations between the two Foreign Ministries, held in March 2026.
His Excellency the Deputy Prime Minister also briefed His Excellency the Ambassador on the latest developments of the Cambodia-Thailand border issue.