皇家行政学院2026年度培训开班 洪玛尼出席仪式

分类政务
事件时间2026-07-08 16:13
地点柬埔寨理工学院
来源公共职能信息
发布时间2026/07/08 16:13
详情描述
2026年7月8日下午,柬埔寨皇家行政学院在柬埔寨理工学院举行2025年度结业及2026年度开班仪式。柬埔寨副总理兼公务员部大臣洪玛尼,代表柬埔寨首相洪玛奈出席并主持了此次活动。
出席仪式的还有多位国务部长、旅游部大臣、监察部大臣、政府成员、公务员部领导、各部委代表、首都及各省省长、学院理事会成员、管理层、教授、讲师、公务员、实习生及学员,总计约1900人参加。
公务员部常务国务秘书兼皇家行政学院院长育本纳在致辞中重申了学院作为公共培训机构的核心使命,旨在通过人力资源开发以响应国家发展需求。学院的三大核心任务包括:第一,负责公务员的选拔与培训工作,为新入职的公务员提供基础培训,以服务公共行政体系;第二,组织在职培训及知识分享活动,涵盖公共领域的相关经验;第三,开展公共行政领域的创新研究,并负责相关成果的汇编与推广。
📋 简要摘要 ▸
7月8日,洪玛尼代表洪玛奈出席皇家行政学院2025年度结业及2026年度开班仪式。本次活动在柬埔寨理工学院举行,共有约1900名官员及学员参加。学院重点强调了公务员选拔、在职培训及公共行政创新研究三大核心任务,旨在提升国家行政管理水平。
📋 完整原文 ▸
[ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល](https://m.facebook.com/story.php?story_fbid=pfbid0BdCRKG8NmioETXtCXE4cKW8gSXudwa9BKsVF8xHAgkFY4qWZKkcbMYA1Vb2B2V6nl&id=61552764801080)
នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១,៩០០អង្គ/នាក់។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរំលឹកឡើងវិញអំពីបេសកកម្មចម្បងរបស់សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន៖ ទី១-រៀបចំផែនការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ និងផ្តល់ការបណ្តុះបណ្តាលដំបូងដល់មន្ត្រី ដែលទើបត្រូវបានជ្រើសរើសថ្មី ដើម្បីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ, ទី២-រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត និងកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងវិស័យសាធារណៈ និង ទី៣-សិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងវិស័យសាធារណៈ។