东盟观察员团队赴柏威夏寺 开展边境实地核查工作










分类外交
事件时间2026-09-10 08:15
地点柏威夏
来源柬埔寨通讯社
发布时间2026/09/10 17:44
详情描述
2026年9月10日上午8时15分,柬埔寨国防部协调组陪同东盟驻柬埔寨观察员团队(AOT-KH),前往柏威夏省柏威夏寺区域开展实地考察与核查工作。此次考察由东盟观察员团队负责人(来自菲律宾)带队,旨在对柬泰边境柏威夏寺周边的局势进行现场核查与情况验证。
柬埔寨国防部发言人表示,柏威夏寺作为世界文化遗产,此前曾遭受泰方军事行动的破坏,包括重型火炮轰炸及无人机与战机空袭。此外,自2025年12月27日停火协议生效后,柬方指控泰方仍存在越界行为,包括部署集装箱、设置铁丝网、挖掘战壕及修建混凝土道路等,柬方认为上述行为违反了国际法及两国既有协议。
柬埔寨政府重申,将继续坚持通过国际法及双边机制,包括柬泰陆地边界联合勘界委员会(JBC)的框架,以和平方式解决边境问题。柬方强调,东盟观察员团队的实地核查对于监督停火协议的有效执行至关重要,并支持通过此类机制提升边境管理的透明度与互信,以维护地区和平与稳定。
📋 简要摘要 ▸
东盟观察员团队在柬埔寨国防部协调下,对柬泰边境柏威夏寺区域进行实地考察与核查,旨在维护边境局势稳定。
📋 完整原文 ▸
AOT KH HOM ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាសម្បត្តិមនុស្សជាតិទាំងមូល ដោយបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ។
សូមគូសបញ្ជាក់ផងដែរថា សំណង់ និងស្ថាបត្យកម្មសំខាន់ៗ នៃប្រាសាទព្រះវិហារ ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការខូចខាតទាំងនោះ គឺបណ្តាលមកពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់ប្រាសាទព្រះវិហារ ដោយចេតនា និងដោយមិនរើសអើង។ ជាងនេះទៅទៀត ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពទន្រ្ទានមកលើដែនអធិបតេយ្យរបស់កម្ពុជា តាមរយៈការដាក់ពង្រាយទូកុងទឺន័រ ការរាយបន្លាលួស ការជីកប្រឡាយ ការធ្វើលេណដ្ឋាន ការធ្វើផ្លូវបេតុងចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលជាទង្វើររំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ អនុលោមតាមអនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងស្របតាមអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។ ជាការពិតណាស់ ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ានផងដែរនោះ គឺទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងស្មោះត្រង់ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia