柬埔寨与缅甸达成共识 联手打击跨国电信诈骗与贩毒
分类政治
事件时间2026-09-11
地点金边
来源朱鹭传媒
发布时间2026/09/12 12:14
详情描述
2026年9月11日,柬埔寨首相洪玛奈与缅甸领导人敏昂莱在金边和平大厦举行双边会谈。此次会谈系敏昂莱对柬埔寨进行为期两天国事访问期间的行程之一。
双方在会谈中就深化双边关系及区域安全议题达成共识。两国领导人明确将加强在经济贸易、投资、旅游、安全防卫、教育、宗教事务以及应对技术犯罪等六大领域的合作。
针对跨国犯罪问题,柬缅双方作出明确承诺,将联手打击有组织跨国犯罪活动。重点打击范围涵盖电信诈骗、人口贩运及毒品走私,旨在通过深化执法合作,维护两国及区域内的安全与稳定。
此外,缅方在会谈中对柬埔寨在东盟及国际框架下提供的支持表示认可,并重申了双方在历史友好关系基础上的合作意愿。
📋 简要摘要 ▸
洪玛奈与缅甸领导人敏昂莱举行会谈,双方承诺加强合作,共同打击电信诈骗、人口贩运及毒品走私,以维护区域安全与稳定。
📋 完整原文 ▸
ជំនួបទូតជាន់ខ្ពស់! ** **កម្ពុជា**-**មីយ៉ាន់ម៉ា** **ប្តេជ្ញារួមដៃគ្នាកម្ទេចឧក្រិដ្ឋកម្មឆ្លងដែន
ទំនាក់ទំនងការទូតរវាងកម្ពុជា និងមីយ៉ាន់ម៉ា បានឈានដល់ចំណុចរបត់យុទ្ធសាស្ត្រថ្មីមួយទៀត តាមរយៈជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេចមហាបវរធិបតី** **ហ៊ុន** **ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម** **មីន** **អោង** **ឡាំង** (Min Aung Hlaing)** ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។
ជំនួបថ្នាក់ដឹកនាំកំពូលលើកនេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីការបន្តពូនជ្រំមិត្តភាពជាប្រវត្តិសាស្ត្រ និងការរវៃចក្រកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតល្មួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសង្កត់ធ្ងន់លើរបៀបវារៈសន្តិសុខតំបន់ដ៏ក្តៅគគុកផងដែរ។
ក្នុងការគាំទ្រគ្នាទៅវិញទៅមក ភាគីមីយ៉ាន់ម៉ាបានវាយតម្លៃខ្ពស់ចំពោះការប្រែប្រួលមុខមាត់ថ្មីយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកម្ពុជាជា «មិត្តពិតប្រាកដ» ដែលតែងតែឈរនៅក្បែរ និងគាំទ្រមីយ៉ាន់ម៉ាទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ ជាពិសេសក្នុងអាណត្តិដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២។
ជាអាទិភាព ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើ ៦ វិស័យសសរទ្រូង រួមមាន សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, សន្តិសុខនិងការពារជាតិ, ការអប់រំ, កិច្ចការសាសនា និងការឆ្លើយតបចំពោះបទល្មើសបច្ចេកវិទ្យា។
សូមជម្រាបថា ជាលទ្ធផលលេចធ្លោនៃជំនួបនេះ រដ្ឋាភិបាលទាំងពីរបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដើម្បីលុបបំបាត់បទល្មើសឆ្លងដែនជាលក្ខណៈប្រព័ន្ធ ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និង ការជួញដូរគ្រឿងញៀន សំដៅរក្សាស្ថិរភាព និងសន្តិសុខជូនប្រជាជននៃប្រទេសទាំងពីរ និងតំបន់ទាំងមូល៕