柬埔寨卫生部与柬埔寨牙科种植协会共同举办2026年度会议,探










分类医疗
事件时间2026-08-13
地点金边
来源柬埔寨卫生部
发布时间2026/08/14 17:03
详情描述
2026年8月13日,柬埔寨卫生部与柬埔寨牙科种植协会在金边共同举办2026年度会议。本次会议主题为“连接科学、技术与提升牙科种植临床实践”,旨在探讨牙科种植技术的科学应用及临床实践的优化。
柬埔寨卫生部国务秘书林达拉教授出席会议并主持开幕。出席人员包括卫生部官员、柬埔寨牙科协会领导、国内外专家、牙科医生及牙科专业学生。会议期间,柬埔寨牙科种植协会主席潘桑德教授、Straumann集团负责人Loh先生以及柬埔寨牙科协会主席波索菲拉教授分别作了报告与发言。
会议作为持续专业发展平台,重点交流了牙科领域的知识、经验、新技术及基于科学证据的临床实践,以提升医疗质量与患者安全。
林达拉教授在会上表示,口腔健康是整体健康的重要组成部分,也是构建高质量、公平且高效医疗体系的关键,符合柬埔寨政府实现全民健康覆盖的目标。卫生部鼓励相关协会及牙科从业者持续加强专业发展与研究,严格遵守职业道德与标准,负责任地应用新技术,并积极开展口腔健康教育及针对贫困与弱势群体的社会服务。
卫生部期望柬埔寨牙科种植协会继续作为重要合作伙伴,协助提升柬埔寨牙科服务质量,并致力于缩小口腔医疗服务的差距。
📋 简要摘要 ▸
柬埔寨卫生部与柬埔寨牙科种植协会共同举办2026年度会议,探讨牙科种植技术的科学应用与临床实践提升。
📋 完整原文 ▸
សន្និសីទប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្សារភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងភាពប្រសើរនៃការអនុវត្តគ្លីនិកក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង»
——
រាជធានីភ្នំពេញ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងសន្និសីទប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្សារភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងភាពប្រសើរនៃការអនុវត្តគ្លីនិកក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង» ដែលរៀបចំដោយសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា (Dental Implant Society of Cambodia) និងមានការចូលរួមពីថ្នាក់ដឹកនាំសមាគម គណៈទន្តពេទ្យកម្ពុជា វាគ្មិនជាតិ-អន្តរជាតិ ទន្តបណ្ឌិត ទន្តពេទ្យ និងទន្តនិស្សិត។
ក្នុងពិធីនេះមានការរបាយការណ៍ ដោយលោកសាស្ត្រាចារ្យជំនួយ ផាន់ សាន់ដេត ប្រធានសមាគម លោក Loh ប្រធានក្រុមហ៊ុន Straumann Group និងសុន្ទរកថារបស់ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារត្ន័ ប្រធានគណៈទន្តពេទ្យកម្ពុជា។
ក្នុងសុន្ទរកថា ឯកឧត្តមសាស្ត្រាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសន្និសីទ ដែលជាវេទិកាសម្រាប់លើកកម្ពស់ ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ការចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ និងការអនុវត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពអ្នកជំងឺ។
ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា សុខភាពមាត់ធ្មេញ ជាផ្នែកសំខាន់នៃសុខភាពទូទៅ និងជាផ្នែកមួយនៃការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាព ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល (UHC)។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់សមាគម និងទន្តពេទ្យទាំងអស់ ឱ្យបន្តពង្រឹងការអភិវឌ្ឍវិជ្ជាជីវៈ និងការស្រាវជ្រាវ គោរពក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយទំនួលខុសត្រូវ និងពង្រីកការអប់រំ-បង្ការសុខភាពមាត់ធ្មេញ ព្រមទាំងសកម្មភាពសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។
ឯកឧត្តមសាស្ត្រាចារ្យ បានបង្ហាញក្តីសង្ឃឹមថា សមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា នឹងបន្តក្លាយជាដៃគូសំខាន់របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាទន្តសាស្ត្រ និងកាត់បន្ថយវិសមភាពក្នុងការទទួលបានសេវាសុខភាពមាត់ធ្មេញនៅកម្ពុជា។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)