菩萨省特莫达乡居民谴责泰军侵犯主权 61户家庭流离失所






分类边境局势
事件时间2026-07-10
地点菩萨省威隆县
来源柬埔寨通讯社
发布时间2026/07/10 09:55
详情描述
2026年7月10日,据柬埔寨通讯社(AKP)报道,菩萨省威隆县特莫达乡发生边境局势变动,当地61户居民因泰军侵犯主权及设置障碍,被迫撤离家园,目前滞留在洪森普莫高中临时安置点。
受影响居民表示,泰军在当地设置集装箱并拉起铁丝网,阻碍居民进入村庄及正常生活。居民对此行为表示强烈谴责,要求泰方尊重国际法,并表达了尽快返回家园、恢复正常生产生活的诉求。同时,居民呼吁国际社会持续关注此类侵权行为。
根据菩萨省政府报告,自2026年1月起,泰军在56号口岸区域非法占领约70公顷土地,导致当地居民的住房、农田及商业区域受到直接影响。
柬埔寨政府重申,绝不承认任何通过武力改变边境线的行为。柬埔寨外交与国际合作部已多次向泰方递交抗议信,要求泰方严格遵守国际法、尊重柬埔寨领土完整,并履行相关协议,以维护两国边境的和平与稳定。目前,当地居民仍寄望于通过和平手段解决争端,收回被非法占领的土地与家园。
📋 简要摘要 ▸
菩萨省威隆县特莫达乡61户居民因泰军侵犯主权及设置障碍,被迫滞留在洪森普莫高中临时安置点。居民强烈谴责泰方行为,并呼吁国际社会关注,表达了尽快返回家园恢复正常生活的诉求。
📋 完整原文 ▸
ប្រជាពលរដ្ឋភៀសសឹកនៅឃុំថ្មដា ថ្កោលទោសទាហានឈ្លានពានថៃ និងចង់វិលទៅលំនៅឋានរបស់ខ្លួនវិញ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--
“យើងសូមថ្កោលទោសទាហានឈ្លានពានថៃ ដែលរំលោភអធិបតតេយ្យភាពកម្ពុជា បំផ្លិចបំផ្លាញ និងរារាំងមិនឱ្យចូលភូមិឋានរបស់យើង។ ថៃត្រូវតែគោរពច្បាប់អន្តរជាតិ!”។ នេះជាសាររួមរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែកកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន នៅមណ្ឌលវិទ្យាល័យហ៊ុនសែនប្រម៉ោយ ដែលមានចំនួន ៦១គ្រួសារ។
ប្រជាពលរដ្ឋភៀសសឹក បានបន្ថែមថា៖ “ពួកយើងមិនចង់រស់នៅក្នុងជម្រកបណ្ដោះអាសន្នទៀតទេ។ យើងគ្រាន់តែចង់ត្រឡប់ទៅផ្ទះវិញ រស់នៅលើដីរបស់ខ្លួន និងប្រកបរបរចិញ្ចឹមជីវិតដូចដើម”។
ទាំងនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅពេលដែលអ្នកសារព័ត៌មានជាតិ ជាច្រើនស្ថាប័ន បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងដែលទាហានឈ្លានពានថៃបានដាក់ទូរកុងតឺន័រ និងរាយបន្លាលួស ព្រមទាំងសកម្មភាពរំលោភបំពានផ្សេងៗទៀត ក្រោយបទឈប់បាញ់ចូលជាធរមាន។
បន្ថែមពីលើនេះ ប្រជាពលរដ្ឋភៀសសឹកនៅឃុំថ្មដា នៅតែបង្ហាញការជឿជាក់លើថ្នាក់ដឹកនាំ ដែលនឹងខិតខំដោះស្រាយដោយមធ្យោបាយសន្តិវិធី ដើម្បីទាមទារឱ្យបានមកវិញ ដី លំនៅឋាន មិនថាតែនៅឃុំថ្មដានេះ ជារួមគឺទីតាំងដែលទាហានឈ្លានពានថៃកាន់កាប់ដោយខុសច្បាប់ទាំងអស់។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋភៀសសឹក តាមរយៈសារព័ត៌មាន អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានសកម្មភាពភាពរំលោភបំពានទាំងនេះ និងឱ្យថៃគោរពច្បាប់អន្តរជាតិ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថាកងកម្លាំងយោធាថៃបានដាក់ទូរកុងតឺន័រ និងរាយលួសបន្លា នៅតំបន់ច្រក៥៦ ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៦ ដែលជាទីតាំងដែលថៃបានកាន់កាប់ដោយខុសច្បាប់លើផ្ទៃដីប្រមាណ ៧០ហិកតា បង្កផលប៉ះពាល់ដល់លំនៅដ្ឋាន ដីចម្ការ តំបន់ពាណិជ្ជកម្ម។ល។
រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ម្តងហើយម្តងទៀត ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងឡើយ។ ជាមួយគ្នានេះ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ និងស្នើឱ្យថៃគោរពឱ្យបានពេញលេញនូវស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ គោរពច្បាប់អន្តរជាតិ បូរណភាពទឹកដី និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដោយ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា)
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia