柬埔寨本土品牌POiR正式发布 商务部部长出席并力推国货










分类经济
事件时间2026-05-02 08:00
地点金边香格里拉酒店
来源柬埔寨商务部
发布时间2026/05/02 12:45
详情描述
2026年5月2日早晨,柬埔寨本土日化品牌POiR在金边香格里拉酒店举行发布会。柬埔寨商务部部长占宁莫出席活动,SETH AND ANNIE THUN公司首席执行官毛班查波及多位政府官员、经销商与消费者代表参加了仪式。
POiR品牌由SETH AND ANNIE THUN公司开发,主打家居及个人护理产品。占宁莫部长在致辞中对该品牌通过本地生产满足市场需求表示肯定,并指出其产品质量符合国家及国际标准。
为进一步提升国货竞争力,占宁莫部长向本地企业提出五点建议:首先,企业应加强与农户合作,最大限度采购本地原材料,并注重品牌建设;其次,大型投资者应加大对本地生产链的投入,以提升产品附加值;第三,同类生产企业可组建协会或联盟,通过规模化生产降低成本;第四,企业应积极参与“柬埔寨制造”运动,通过超市渠道及各类展会推广产品;最后,呼吁社会各界共同支持国货,通过使用与宣传扩大本地产品的市场份额。
📋 简要摘要 ▸
商务部部长占宁莫出席本土日化品牌POiR发布会。该品牌由SETH AND ANNIE THUN公司开发,主打家居及个人护理产品。商务部鼓励本地企业加强与农户合作,利用本地原材料,并呼吁通过“柬埔寨制造”运动提升国货竞争力,以增强市场附加值。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផលិតផល «POiR »
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងហ្គ្រីឡាភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផលិតផល «POiR » ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ នាយិកាប្រតិបត្តិក្រុមហ៊ុនសិដ្ឋ អេន អានីធន ព្រមទាំងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសដែលជាតំណាងចែកចាយ និងអ្នកប្រើប្រាស់ជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន SETH AND ANNIE THUN CO., Ltd ដែលបានខិតខំដឹកនាំជំរុញប្រតិបត្តិការធុរកិច្ចរបស់ខ្លួនរហូតទទួលបានសមិទ្ធផលគួរជាទីមោទនៈ តាមរយៈការដាក់សម្ពោធផលិតផលថែទាំគេហដ្ឋាន និងផលិតផលថែទាំផ្ទាល់ខ្លួន ដែលជាផលិតផលផលិតក្នុងស្រុក។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន បង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាសទីផ្សារដែលកំពុងកើនឡើង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក ដូចតទៅ៖
១-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក ចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារដល់កសិករ អ្នកដាំដុះ តាមរយៈការប្រមូលទិញនិងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានជាអតិបរមា ព្រមទាំងពង្រឹងសមត្ថភាព ផលិតភាព គុណភាព និងកសាងម៉ាកយីហោរបស់ខ្លួន។
២-វិនិយោគិនធំៗក្នុងស្រុក បន្តចូលរួមបណ្តាក់ទុនជាមួយសិប្បកម្មផលិតក្នុងស្រុកក្នុងការផលិត កែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីលើកកម្ពស់តម្លៃបន្ថែមនិងបង្កើនភាពប្រកួតប្រជែង។
៣-សិប្បកម្មផលិតក្នុងស្រុកដែលមានផលិតផលដូចគ្នា ត្រូវពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធឬសមាគម ដើម្បីបង្កើនបរិមាណផលិតនិងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម។
៤-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក សូមបន្តចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia តាមរយៈការចូលរួមដាក់លក់ផលិតផលរបស់ខ្លួន នៅតាមផ្សារទំនើបនានា និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និង
៥- សូមបន្តពង្រឹងស្មារតី និងឆន្ទៈរួមគ្នាគាំទ្រផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិនៅនឹងកន្លែង៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))